ព័ត៌មានជាតិ
សពកូវីដនៅក្រុងញូវយ៉កកំពុងរក្សាទុកក្នុងកុងតឺន័រទឹកកកមួយឆ្នាំហើយ
សាកសពនៃជនរងគ្រោះដោយកូវីដ-១៩នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនៅតែកំពុងរក្សាទុកនៅក្នុងកុងតឺន័រទឹកកកដែលបានយកធ្វើជាកន្លែងរក្សាទុកកំឡុងពេលអាមេរិកផ្ទុះជំងឺនេះអាក្រក់ខ្លាំងបំផុតរយៈពេលមួយឆ្នាំមុន។ នេះបើតាមការិយាល័យត្រួតពិនិត្យវេជ្ជសាស្ត្រ។

ទីតាំងរក្សាទុកសាកសពបណ្តោះអាសន្នរយៈពេលយូរនៅឯស្ថានីយ៍សមុទ្រខាងត្បូង South Brooklyn ដែលកំពុងរក្សាសាកសពចំនួន ៧៥០នាក់ ប៉ុន្តែមិនមែនសុទ្ធតែស្លាប់ដោយកូវីដ-១៩ទាំងអស់នោះទេ ដោយមានខ្លះគាំងបេះដូងជាដើម។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងអាមេរិក បានឲ្យដឹងថា កាលពីដើមខែមេសា ឆ្នាំ២០២០ ការស្លាប់ដោយកូវីដ-១៩ត្រូវបានរាយការណ៍ជាង៨០០នាក់ត្រឹមតែមួយថ្ងៃនៅទីក្រុងញូវយ៉ក។ កំឡុងសប្តាហ៍ នៃថ្ងៃទី៥ ខែមេសា ជាមធ្យមមានអ្នកស្លាប់៥៦៦នាក់ប្រចាំថ្ងៃ។
អ្នកនាំពាក្យការិយាល័យត្រួតពិនិត្យវេជ្ជសាស្ត្រ លោក Mark Desire បាននិយាយថា ៖«ការរក្សាទុកកយូរនោះបានធ្វើឡើងនៅពេលការផ្ទុះកូវីដ-១៩ខ្ពស់បំផុត ដើម្បីធានាថា ក្រុមគ្រួសារអាចដាក់សពមនុស្សជាទីស្រឡាញ់របស់ពួកគាត់នៅកន្លែងល្អនៅពេលវេលាសមរម្យ»។
ចុងខែមីនា ឆ្នាំ២០២០ កុងតឹន័រទឹកកកទាំងនោះក៏ត្រូវបានប្រើជាកន្លែងដាក់សពនៅខាងក្រៅមន្ទីរពេទ្យដែរកំឡុងពេលផ្ទុះកូវីដខ្លាំងដែលមានមនុស្សស្លាប់ច្រើន។

មុនព្រឹត្តិការណ៍កូវីដ-១៩នេះ ក្រុងញូវយ៉កក៏បានចាត់វិធានការបែបនេះ បន្ទាប់ពីការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅពេលដែលការិយាល័យត្រួតពិនិត្យវេជ្ជសាស្ត្របានកំណត់អត្តសញ្ញាណផ្នែករាងកាយសាកសពចំនួន២៧៥៣នាក់ដែលត្រូវបានសម្លាប់នៅអគារពាណិជ្ជកម្មពិភពលោក។
លោក Desire បាននិយាយថា ការិយាល័យត្រួតពិនិត្យវេជ្ជសាស្ត្របានកំពុងជួយក្រុមគ្រួសារដើម្បីរៀបចំទុកដាក់សពនៅទីកកន្លែងណាស័ក្តិសម។
«ដោយភាពរំជើបរំជួល និងអាណិតអាសូរ យើងបន្តធ្វើការជាមួយគ្រួសាររបស់សពនីមួយៗដោយផ្អែកលើករណីមួយៗកំឡុងពេលការកាន់ទុក្ខរបស់ពួកគាត់»។ លោក Desire បានបញ្ជាក់។
ការិយាល័យត្រួតពិនិត្យវេជ្ជសាស្ត្របានទិញកុងតឺន័រទឹកកកបន្ថែម ហើយទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធបានផ្តល់កុងតឺន័រទឹកកកដល់ទីក្រុងញូវយ៉កចំនួន៨០គ្រឿងកាលពីឆ្នាំមុន៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN

-
សន្តិសុខសង្គម៧ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៩ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១០ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ