Connect with us

ព័ត៌មានជាតិ

មន្ត្រី​ជំនាញ​អះអាង​ថា បញ្ហា​សត្វ​គោ​ងាប់​ជាង​៣០​ក្បាល​នៅក្នុង​ស្រុក​ស្រីស្នំ​គឺ​សង្ស័យ​ដោយសារ​ជំងឺ​អុតក្ដាម

បានផុស

នៅ

សៀមរាប ​៖ មន្ត្រី​ជំនាញ​ការិយាល័យ​ផលិតកម្ម និង បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា បាន​ចុះទៅ​ឃុំ​ជ្រោយ​នាង​ងួន និង ឃុំ​ស្លែង​ស្ពាន ដើម្បី​ពិនិត្យ​និង​ព្យាបាល សត្វ​គោ​-​ក្របី សរុប ចំនួន​៧០៥ ក្បាល ដែល​អាជ្ញាធរ​ស្រុក​ស្រីស្នំ រាយការណ៍​មក​ថា មាន​ជំងឺ​ដោយ​រោគសញ្ញា ឈឺ​ក្រចក , ហើមពោះ , ហើម​មុខ និង ឈឺ​មាត់ ក្នុងនោះ​ងាប់​អស់​ចំនួន​៣៤​ក្បាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ព្រំ វ៉ិ​ច បាន​ឲ្យ​ដឹងថា ដោយ​ទទួលបាន​ព័ត៌មាន​ពី​អាជ្ញាធរ ទើប​ក្រុមការងារ​ជំនាញ​ការិយាល័យ​ផលិតកម្ម និង បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​ខេត្តសៀមរាប បា​ន​ចុះ​ទៅដល់​កន្លែង​តែម្តង​។

លោក​បន្ត​ថា ដោយសារ​មាន​បញ្ហា​ជំនន់​ទឹកភ្លៀង​នោះ​មក​ធ្វើ​ឲ្យ​ចំណី​គោក្របី ដូចជា​ស្មៅ​មានការ​លិច​ទឹក ក្រោយមក​ក៏​ទឹក​ស្រក​ទៅវិញ​អស់ ប៉ុន្ដែ​ស្មៅ​ទាំងអស់​នោះ​វា​មាន​ស្លែ មាន​មេរោគ​មួយចំនួន​ជាប់​នៅតាម​ស្មៅ ធ្វើ​ឲ្យ​សត្វ​គោក្របី​ដែល​វា​ស៊ី​ស្មៅ​ហ្នឹង​ធ្វើ​ឲ្យ​សុខភាព​វា​មិនសូវ​ល្អ ចុះខ្សោយ ស្ដេ​ស ងាយ​នឹង​ទទួល​ជំងឺ ហើយ​ជំងឺ​ដែល​មន្ត្រី​ជំនាញ​បាន​ចុះទៅពិនិត្យ​ផ្ទាល់​ហ្នឹង យើង​សង្ស័យថា​ជា​ជំងឺ អ៊ុត​ក្ដាម ហើយ​ជំងឺ​អ៊ុត​ក្ដាម​នេះ រោគសញ្ញា​សំខាន់​គឺ​ឈឺ​មាត់ និង​ឈឺ​ជើង ដែលជា​ទូទៅ​ជំងឺ​នេះ​មិន​បណ្ដាល​ឲ្យ​គោក្របី​ធំៗ​ស្លាប់​ទេ គឺ​ភាគច្រើន​ងាប់​តែ​កូន​គោ​តូចៗ ដែល​កំពុង​បៅដោះ ដោយសារ​កូន​គោ​នៅពេល​ដំបៅ​មាត់ ធ្វើ​ឲ្យ​មិ​ម​ដោះ​មេ​អត់​កើត ហើយ​ដោយសារ​ការ​ធ្វេសប្រហែស​ពី​ម្ចាស់​សត្វ​ដោយ​មិនបាន​ធ្វើការ​ថែទាំ ច្រក​បបរ ចំណី​បន្ថែម​ធ្វើ​ឲ្យ​សត្វ​ហ្នឹង​ងាប់​ដោយសារ​ខ្វះ​ចំណី ។​លោក ព្រំ វ៉ិ​ច មានប្រសាសន៍​បន្ថែមថា ជា​រៀងរាល់ឆ្នាំ ដោយមាន​ការ​គាំទ្រ​ពី​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​ផលិតកម្ម និង បសុព្យាបាល តែងតែ​ចុះទៅ​ចាក់​ថ្នាំ​ការពារ​ជំងឺ​សត្វ​គោ​-​ក្របី ជូន​ដល់​ប្រជាពលរដ្ឋ​យើង​នៅក្នុង​ទូទាំង​ខេត្ត​ជា​ទៀងទាត់ តាម​ប្រតិទិន​ដែល​បានកំណត់ ដូច្នេះ​ក្នុង​ស្ថានភាព​បច្ចុប្បន្ននេះ មន្ត្រី​ជំនាញ​កំពុង​ចុះ​ណែនាំ​ដល់​ពួកគាត់​បន្ថែមទៀត លើ​ការថែទាំ​សុខភាព​សត្វ។

លោក​បន្ថែម​ទៀត​ថា ដោយឡែក​ចំពោះ​ស្ថានភាព​ជំងឺ​សត្វ​គោ​-​ក្របី នៅតាម​បណ្ដា​ក្រុង ស្រុក​ផ្សេងៗ​ទៀត​នោះ គឺ​ពុំមាន​លក្ខណៈ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ឬ​ធ្ងន់ធ្ងរ​នោះ​ឡើយ តែ​ទោះជា​យ៉ាងនេះ​ក្ដី មន្ត្រី​ជំនាញ នៅតែ​ធ្វើការ​តាមដាន​ដោយ​យកចិត្តទុកដាក់​ខ្ពស់​ជា​បន្តទៀត​ផង​ដែរ៕
កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា​ស្នើ​រដ្ឋាភិបាល​ចាត់​វិធានការ​នាំ​ចូល​ត្រី​ពី​ប្រទេស​ជិត​ខាង ​ដើម្បី​ជួយ​គាំទ្រ​ការ​ចិញ្ចឹមត្រី​ក្នុង​ស្រុក

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្ទះទេវតាមួយខ្នង ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវ​បាន​លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់​ជូន​ប្រជាពល​រដ្ឋ​នៅ​ខេត្ត​កំពង់ចាម

ព័ត៌មានជាតិ៥ ម៉ោង មុន

វឌ្ឍនភាព​ទំនប់​អូរតេធិបតី ៖ ក្រោយ​ដាក់​សម្ពោធ​ អាជ្ញាធរ​ត្រៀម​ត​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត​ជូនពលរដ្ឋ​ក្នុងខេត្តមណ្ឌលគិរី

កីឡា៥ ម៉ោង មុន

មាស​ ម៉ើ​ ប្រសិន​បើ​មាន​ការ​ឧបត្ថម្ភ​ណា​មួយ​លោក​នឹង​បន្ត​បើក​ក្លឹបមហិទ្ធិឬទ្ធិគុនខ្មែរ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាស៊ាន​ឯកភាព​​មិនទទួលយក​ការ​បោះឆ្នោត​នៅមីយ៉ាន់​ម៉ា​គ្រោងធ្វើចុងឆ្នាំនេះ​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

សន្តិសុខសង្គម១០ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អានុទីន មាន​ប្រវត្តិសិក្សា ​មុខ​ជំនួញ និង​ នយោបាយ ​មិនធម្មតា នៅ​មុន​​កើតជម្លោះក្ដៅគគុកជាមួយ ផែថងថាន

Sokha Hotels

ព័ត៌មានពេញនិយម