ព័ត៌មានជាតិ
មណ្ឌលកម្សាន្តចំនួន ៩៦កន្លែង នៅទូទាំងក្រុងព្រះសីហនុ ត្រូវបិទបណ្តោះអាសន្ន
ខេត្តព្រះសីហនុ៖ ក្រោយពីទទួលបានការណែនាំពីរាជរដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ និងដើម្បីបង្ការការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ពិសេសពីអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកា លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឲ្យការងារចម្រុះ របស់រដ្ឋបាលខេត្តចុះណែនាំ និងសម្រេចផ្អាកអាជីវកម្ម ជាបណ្តោះអាសន្នទូទាំងខេត្ត រួមមាន៖ខារ៉ាអូខេ ចំនួន ៥១ កន្លែង. ឌីស្តូតែក ចំនួន ៤ កន្លែង. បៀហ្គាឌីន ចំនួន ៧ កន្លែង. ម៉ាស្សា ចំនួន ២៦ កន្លែង.ស្ទីម សូណា ចំនួន ២ កន្លែង. ក្លឹបហាត់ប្រាណ ចំនួន ៥ កន្លែងនិងរោងភាពយន្ត ចំនួន ១ កន្លែងផងដែរ សរុបរូម ចំនួន ៩៦កន្លែង។

ជាមួយគ្នានេះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដាក់បទ បញ្ជាដល់ ក្រុមការងារចម្រុះនិងអាជ្ញាធរក្រុងស្រុកទាំង៥ត្រូវបន្តការតាមដាននិងពិនិត្យជាប្រចាំក្នុងករណីរកឃើញទីតាំងណាមួយ មិនស្ដាប់តាមការណែនាំរបស់រាជ រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ត្រូវចុះបិទជាបន្ទាន់ ដោយមិនត្រូវ បណ្ដែតបណ្ដោយនោះឡើយ។
លោកអភិបាលខេត្ត ក៏បានធ្វើការណែនាំឱ្យអភិបាលក្រុងស្រុក បង្កើនការ ផ្សព្វផ្សាយអំពីវិធានការសុខាភិបាលនៅតាមមូលដ្ឋាន ទីវត្តអារាម និងតំបន់ទីប្រជុំជន រួមទាំងត្រូវបន្តយកចិត្ត ទុកដាក់តាមដានចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ។ ដោយឡែក ក្នុងឧកាស នេះដែរ លោក គួច ចំរើន ក៏បានក្រើនរំលឹក និងសំណូមពរទៅដល់បងប្អូនអាជីវករលក់ដូរទំនិញគ្រប់ប្រភេទ មេត្តាកុំយកឱកាសនេះលក់ដូរទំនិញដំឡើងផ្លៃ ព្រោះតែផលប្រយោជន៏បន្តិចបន្តូច បុគ្គល់ខ្លួនឯក បង្ករផលប៉ះ ពាល់ជីវភាពប្រចាំថ្ងៃរបស់ បងប្អូនប្រជាពលរដ្ឋ ក្រីក្រ ដូចជាអង្គរ .គ្រឿងឧបភោគ បរិភាគ រូមនិង សម្ភារៈប្រើប្រាស់ផ្សេងៗទៀតរូមមានទឹកអាកុល.ជែលលាងសម្អាតដៃ.ម៉ាក់ពាក់ការពារដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ។ដោយបញ្ហារនេះ លោក សង្ឃឹមថាបងប្អូនដែល ជាអាជីវករ លក់ដូរទាំងអស់ និងមាន ការយល់ដឹង និងអនុវត្តន៏តាម។

គួរបញ្ជាក់ផងដែរថា ស្ថានភាពការលក់ដូរ ទំនិញគ្រប់សារពើ នៅលើទីផ្សារ រូមនិងតាមបណ្តាល ហាង ផ្សេងៗក្នុងខេត្តព្រះសីហនុ មកដល់ពេលនេះ តាមការកត់សម្គាល់ តម្លៃទំនិញប្រើប្រាស់គ្រប់ប្រភេទរូមនិងគ្រឿង ឧបភោគ បរិភោគមិនមានការដំឡើងថ្លៃ អ្វីទេ គឺតម្លៃធម្មតា ជាពិសេស គឺម៉ាក់ពាក់ការពារ .ទឹកអកុល .ឬជៃល លាង សម្អាតដៃ ដែលពីមុន ធ្លាប់មានការដំឡើងថ្លៃខ្ពស់នោះ ។ ចំណុច អាចបញ្ជាក់បានថា បងប្អូនប្រជាពលរដ្ឋ មាន ការយល់ដឹងនិងចេះជួញគ្នាក្នុងគ្រាលំបាក ៕កោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoលោកអានុទីនចេញបញ្ជាផ្អាកទិញយន្តហោះចម្បាំង F16 ពីសហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoBoonsin Padklang ប្រកាសឈប់ធ្វើជាអ្នកផ្តល់យោបល់ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានជាតិ៦ ម៉ោង agoអគ្គិភ័យកើតឡើងជាង៧០០លើក បង្កឱ្យមនុស្សស្លាប់របួសជាង៧០នាក់និងបំផ្លាញផ្ទះជាង៦៧០ខ្នង


