ព័ត៌មានជាតិ
ខណ្ឌច្បារអំពៅ បើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់សត្វមូស ក្នុងមូលដ្ឋាន
ភ្នំពេញ៖ កម្លាំងប្រជាការពាររបស់សាលាខណ្ឌច្បារអំពៅ បានចុះបាញ់ថ្នាំសម្លាប់សត្វមូសក្នុងមូលដ្ឋាន។
យោងតាមប្រភពពីលោក គុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណះការសាលាខណ្ឌច្បារអំពៅបានឲ្យកម្ពុជាថ្មីដឹងថា ក្នុងប្រតិបត្តិការណ៍ចុះបាញ់ថ្នាំសម្លាប់សត្វមូសនេះ បានធ្វើឡើងចាប់ពីថ្ងៃទី៧ខែឧសភា ជារៀងរហូតក្នុងមូលដ្ឋានខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ដែលដំបូងឡើងគឺធ្វើក្នុងបុរីប៉េង ហួត នៅគម្រោងទាំង៣។

លោក គុយ គឹមហ៊ាង បានបន្តថា កិច្ចប្រតិបត្តិការនេះគឺយោងតាមប្រសាសន៍ណែនាំពីលោកចេង មុនិរ៉ា អភិបាលនៃគណះអភិបាលខណ្ឌច្បារអំពៅហើយក្នុងនោះលោកអភិបាលបានរៀបចំម៉ូតូ៤គ្រឿង ដោយដាក់មេក្រូដើម្បីធ្វើការផ្សព្វផ្សាយអំពីវិធានការណ៍ទប់ស្កាត់ការរីករាលដាលនៃការឆ្លងជំងឺកូវីដ១៩ផងដែរ។
ក្នុងប្រតិបត្តិការណ៍នេះដែរ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ បាននាំគ្នាគាំទ្រនូវសកម្មភាពចុះបាញ់ថ្នាំសម្លាប់សត្វមូសនេះឲ្យអស់តាមលំនៅដ្ឋានហើយក៏រួមចំណែកក្នុងការទប់ស្កាត់ជំងឺរាតត្បាតចង្រៃកូវីដ១៩នេះទៀតផង៕
អត្ថបទ៖ នរា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម៣ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៤ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៥ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក