ព័ត៌មានជាតិ
ក្រុមហ៊ុនថៃជាង៤០០កំពុងស្វែងរកឱកាសពង្រីកធុរកិច្ចនៅកម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩
សមាគម Thai Subcontracting Promotion Association (Thai Subcon) ដែលមានសមាជិកក្រុមហ៊ុននវានុវត្ត និងឧស្សាហកម្មសរុបជាង៤០០ក្រុមហ៊ុន កំពុងស្វែងរកដៃគូអាជីវកម្ម និងឱកាសពង្រីកប្រតិបត្តិការធុរកិច្ចនៅប្រទេសកម្ពុជា នេះបើតាមការឲ្យដឹងនៅក្នុងកិច្ចពិភាក្សារវាងលោក Kiattisak Jirakajonvong ដែលជាប្រធានសមាគម ជាមួយលោក អ៊ូក សោភ័ណ កាលពីរសៀលថ្ងៃសុក្រ ទី០៧ ខែឧសភា។

ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃបានឲ្យដឹងថា កាលពីរសៀលថ្ងៃសុក្រម្សិលមិញ មានជំនួបមួយតាមប្រព័ន្ធ Video Conference រវាងលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ជាមួយលោក Kiattisak Jirakajonvong ដែលជាប្រធានសមាគមនោះ ហើយនៅក្នុងជំនួបនោះ បានស្នើសុំស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សហការរៀបចំកម្មវិធីជំនួបធុរកិច្ច និងទស្សនកិច្ចស្វ័យសិក្សានៅតាមរោងចក្រ ដែលជាសមាជិក Thai Subcon និងនៅតាមតំបន់សេដ្ឋកិច្ចពិសេសក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ឱកាសដល់វិស័យឯកជន នៃប្រទេសទាំងពីរ ធ្វើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។

ជាការឆ្លើយតប លោក អ៊ូក សោភ័ណ បានស្វាគមន៍សំណើខាងលើ និងបានជម្រាបជូនប្រតិភូ Thai Subcon អំពីគោលនយោបាយការទូតសេដ្ឋកិច្ច យុទ្ធសាស្ត្រថៃបូក១ និងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រ និងលើកកម្ពស់បរិយាសធុរកិច្ច-វិនិយោគ ការធ្វើពិពិធកម្មទីផ្សារតាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគី ជាមួយប្រទសចិន កូរ៉េខាងត្បូង និងការចូលរួមជាមួយប្លុក RCEP ជាដើម។

ជាមួយគ្នានោះ ឯកអគ្គរាជទូត ក៏បានជម្រាបជូនភាគីថៃ អំពីការរៀបចំបង្កើតឱ្យមានក្រុមប្រឹក្សាធុរកិច្ចកម្ពុជា (CBC) ប្រចាំទីក្រុងបាងកក ដើម្បីជួយសម្រួលការធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-ថៃ ក៏ដូចជាជំរុញវិស័យទេសចរណ៍ និងវប្បធម៌ សំដៅឆ្លើយតបយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចកម្ពុជា និងបំណងប្រាថ្នារបស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរ ក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យបានដល់ទឹកប្រាក់១៥ប៊ីលានដុល្លារ នៅក្រោយវិបត្តិជំងឺកូវីដ-១៩៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា