Connect with us

ព័ត៌មានជាតិ

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​រ៉ានី ហ៊ុនសែន​ស្នើ​ឲ្យ​ត្រៀម​សម្ភារៈ ស្បៀង​និង​ថវិកា​សម្រាប់​ជួយ​ដល់​អ្នក​ងាយ​រងគ្រោះ

បានផុស

នៅ

ភ្នំពេញ​ ៖​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​មានប្រសាសន៍ថា​ សម្រាប់​ឆ្នាំ​២០២១​នេះ​ក្នុង​បរិការណ៍​នៃ​ការ​រាតត្បាត​ជា​សកល​ជំងឺ​កូ​វីដ​១៩​និង​ផលប៉ះពាល់​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​កាក​បាទ​ក្រហម​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ត្រៀម​ទុកជាមុន​នូវ​សម្ភារៈ ស្បៀង​និង​ថវិកា​សម្រាប់​និរន្តរភាព​ដល់​ក្រុម​អ្នក​ងាយ​រងគ្រោះ​ដោយ​ជំងឺ​កូ​វីដ​១៩ ត្រូវ​អប់រំ កសាង​សមត្ថភាព ដល់​ក្រុម ទាំងនោះ​ដើម្បី​រៀន​បន្សាំ​ទៅនឹង​ស្ថានភាព​នៃ​គ្រោះ​មន្ត​រាយ​ឲ្យ​បាន​ប្រសើរ​ជាង​មុន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​សារលិខិត​ក្នុង​ឱកាស​ខួប​ទី​១៥៨ ទិវា​ពិភពលោក​កាក បាទ​ក្រហម​និង​អឌ្ឍចន្ទ​ក្រហម​,៨​ឧសភា ឆ្នាំ​២០២១​នេះ​ក្រោម​ប្រ​ធានប​ទ​« ទាំងអស់ គ្នា​រួមជាមួយ​កាកបាទក្រហម​កម្ពុជ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​និង​កសាង​ភាព​ធន់​របស់​សង្គម​» សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​រ៉ានី ហ៊ុនសែន​បាន​ជំរុញ​ដល់​មន្ត្រី​ទាំង អស់​ត្រូវ​បន្ត​អនុវត្ត​វិស័យ​អាទិភាព​ទាំង​៤​ដែលជា​ភារកិច្ច​ស្នូល​របស់​កាកបាទក្រហម​កម្ពុជា​រួមមាន​៖១.​គ្រប់គ្រង​គ្រោះ​មន្ត​រាយ​និង​ការ​ប្រែប្រួល​អាកាសធាតុ​,២.​សុខភាព​និង​ថៃ​ទាំង​សុខភាព​ក្នុង​សហគមន៍​,៣.​លើក​កម្ពុជា​អំពី​គុណ​តម្លៃ​របស់​ចលនា សេចក្តី​ថ្លៃថ្នូរ​របស់ មនុស្សជាតិ និង​វប្បធម៌​អហិង្សា​និង​សន្តិភាព ប្រកបដោយ​បរិ​យា​ប័ន​និង​ចីរភាព​,៤.​អភិវឌ្ឍ​ស្ថាប័ន​។

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​រ៉ានី ហ៊ុនសែន​បាន​បង្ហាញ​ពី​សមិទ្ធផល​សំខាន់ៗ​ដែល​កាក បាទ​ក្រហម​កម្ពុជា​ទទួល​បាន​ក្នុង​ឆ្នាំ​២០២០​រួមមាន រក្សា ផ្តល់​ថវិកា ១​លាន​ដុល្លារ​អាមេរិក​សម្រាប់​ជួយ ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ​២០​ម៉ឺន​ដុល្លារ​អាមេរិក​។​ -ផ្តល់​អំណោយ​សម្រាល​ទុក្ខលំបាក​របស់​គ្រួសារ​រងគ្រោះ​និង​ងាយ​គ្រោះ​បាន​ចំនួន ១១១.៧៨៤ គ្រួសារ ជាពិសេស​ដល់ ប្រជាជន ដែល​ទទួលរង​នូវ​ការ​រាតត្បាត​ដោយ​ជំងឺ​កូ​វីដ​១៩​ដ៏​កាច​សាហាវ​។​ -​អប់រំ​ផ្សព្វផ្សាយ ស្តីពី​ហានិភ័យ​និង​ទប់ស្កាត់ ជំងឺ​រាតត្បាត​កូ​វីដ​១៩ តាមរយៈ​សកម្មភាព អ្នកស្ម័គ្រចិត្ត ចុះ​ផ្ទាល់ ដល់​លំនៅឋាន​សម្រេច​បាន​ជាង​១​លាន​គ្រួសារ​។​ រី​ឯ​ការអប់រំ​ផ្សព្វផ្សាយ​លើកកម្ពស់​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោ​ថ្មី​សម្រេច​បាន ៤៧៧ លើក​មាន​អ្នកចូលរួម​ផ្ទាល់​ចំនួន ៦៤.៦០២​នាក់​។

ការ​កសាង​លំនៅឋាន ផ្តល់​ជម្រក​ដល់​គ្រួសារ​ឥត​ទីពឹង​ចំនួន​៦៩​ខ្នង​ផ្ទះ​និង​ចាប់ផ្តើម​ឧបត្ថម្ភ​ការសាងសង់​ផ្ទះ​ជូន​អតីត​យុទ្ធជន​តាមរយៈ​សមាគម​អតីត​យុទ្ធ ដែល​ក្នុង ជំហាន ដំបូង​ថវិកា​ចំនួន​៤០​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់ ១៦៦​ខ្នង​។ ​ជីក​អណ្តូង​ទឹកបាន​ចំនួន​២១១​អណ្តូង សម្រាប់​គ្រួសារ​នៅតាម​ជនបទ ដាច់ ស្រយាល ចំនួន ៤៧៣៧ គ្រូ​សារ​និង សាងសង់​បង្គន់​អនាម័យ សម្រេចបាន​៣២០​បង្គន់​។​-​ផ្តល់ប្រាក់​កម្ចី​សម្រាប់​ជាដើម​ទុន​លើកកម្ពស់​ជីវភាព​អ្នក​ងាយ​រងគ្រោះ​បំផុត​បាន​ចំនួន​២៩៦​តំបន់​ប្រឈម​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

ព័ត៌មានជាតិ៣២ នាទីutes មុន

​សហគមន៍​នេសាទ​ត្រពាំងសង្កែ​សប្បាយចិត្ត​ បន្ទាប់​ពី​រដ្ឋាភិបាល​ផ្តល់​កាដូ​ជា​ផ្លូវបេតុង ចំណតរថយន្ត ​ដើម្បី​ទាក់ទាញ​វិស័យ​ទេសចរណ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ណែនាំ​ឱ្យ​អាជ្ញាធរខណ្ឌ ទប់ស្កាត់ បង្ក្រាប​ក្រុម​ក្មេងទំនើង និង​គ្រប់​គ្រង​វត្តមាន​ជនបរទេស​ឱ្យ​បានល្អ

សន្តិសុខសង្គម២ ម៉ោង មុន

យុវជនម្នាក់​បើក​រថយន្ត​បុក​កង់​បី​ឥណ្ឌា​នៅ​ខណ្ឌ​ទួកគោក ព្យាយាម​បើក​រត់​គេច​ត្រូវ​ប្រជាពលរដ្ឋដេញតាមឃាត់បាន​នៅ​ខណ្ឌ​៧មករា

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១១ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៣ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១២ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៣ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម