ព័ត៌មានជាតិ
តំណាងកម្ពុជានៅ អ.ស.ប ប្រតិកម្មចំពោះការចោទប្រកាន់ពីអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានប្រតិកម្មចំពោះការចោទប្រកាន់របស់លោកស្រី Mary Lawlor អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស ដែលបានថ្លែងកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការជំនុំជម្រះក្តីនៅកម្ពុជា និងបានអះអាងថា “បទល្មើស គឺជាបទល្មើស ហើយសកម្មភាពខុសច្បាប់មិនអាចត្រូវប្រើប្រាស់ជាទទ្ប្ហីករណ៍សម្រាប់បុព្វហេតុផ្សេងណាមួយបានទ្បើយ”។
លោក អាន សុខខឿន ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាតិបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៏របស់ខ្លួននៅថ្ងៃទី០៨ ខែឧសភា នេះដោយធ្វើការបដិសេធចោលទាំងស្រុងចំពោះទស្សនៈផ្ទាល់ខ្លួនរបស់លោកស្រីសាស្ត្រាចារ្យ Mary Lawlor អ្នករាយការណ៍ពិសេសស្តីពី ស្ថានភាពអ្នកការពារសិទ្ធិមនុស្ស ដែលបានថ្លែងកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការជំនុំជម្រះក្តីនៅកម្ពុជា ដោយសារការអត្ថាធិប្បាយរបស់លោកស្រីសាស្ត្រាចារ្យមានព័ត៌មានមិនពិត និងបង្កឱ្យមានការភ័ន្តច្រឡំ។
លោក អាន សុខខឿន ពន្យល់ថា ទី១, កម្ពុជាផ្តល់តម្លៃចំពោះអង្គការក្រៅរដ្ឋាភិបាល ដែលបានចុះបញ្ជីត្រឹមត្រូវ និងប្រតិបត្តិការនៅក្នុងព្រំដែននៃច្បាប់។ តែគួរឱ្យសោកស្តាយ លោកស្រីសាស្ត្រាចារ្យ ហាក់បែរជាតស៊ូមតិគាំទ្រអង្គការខុសច្បាប់មួយ ដែលបន្លំខ្លួនជ្រកក្រោមស្លាកការងារបរិស្ថានទៅវិញ។ បើទោះជាស្ថាបនិកនៃអង្គការនោះបានសម្រេចសុំលុបឈ្មោះចេញពីបញ្ជីដោយឯកឯងកាលពីឆ្នាំ២០១៧រួចហើយក៏ដោយ ក៏បុគ្គលដឹកនាំខុសច្បាប់មួយរូបនៃអង្គការនេះនៅតែបន្តកេងចំណេញ ប្រើប្រាស់ចលនានេះដដែល រហូតដល់បច្ចុប្បន្ន។ នៅពេលថ្មីៗនេះ បុគ្គលនោះក៏បានថ្លែងសារភាពជាសាធារណៈថា របៀបវារៈនៃសកម្មភាពរបស់ខ្លួនគឺ “លើសពីហេតុផលបរិស្ថាន” និងថា ត្រូវប្រើប្រាស់ “គ្រប់មធ្យោបាយទាំងអស់” ដើម្បីផ្លាស់ប្ដូរការដឹកនាំរដ្ឋនៅកម្ពុជា។ ក្រុមដែលតាំងខ្លួនជាអ្នកការពារសិទ្ធិ ពុំមានសិទ្ធិអាចបំពានច្បាប់ ដោយនិទណ្ឌភាពឡើយ។ បទល្មើស គឺជាបទល្មើស ហើយគេមិនអាចប្រើប្រាស់សកម្មភាពខុសច្បាប់ជាទទ្ប្ហីករណ៍សម្រាប់បុព្វហេតុផ្សេងណាមួយបានទ្បើយ។
ទី២, លោកស្រីសាស្ត្រាចារ្យ ពុំដែលសង្កត់ធ្ងន់ទាល់តែសោះថា ការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ការបង្កើតសមាគម និងការប្រមូលផ្តុំដោយសន្តិវិធី ត្រូវភ្ជាប់ទៅនឹងករណីកិច្ច ការទទួលខុសត្រូវ និងការកំហិតជាពិសេស ដែលកំណត់ដោយច្បាប់ ដូចមានចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ។ ការខកខានថ្លែងបែបនេះរឹតតែជំរុញនិងផ្តល់កម្លាំងបន្ថែមឱ្យបុគ្គលកាន់តែល្មើសច្បាប់ ផ្សព្វផ្សាយព័ត៌មានមិនពិត និងញុះញង់ឱ្យមានអំពើហិង្សានិងការបែកបាក់ក្នុងសង្គម ដែលទាំងនេះសុទ្ធសឹងតែជាទង្វើររុញច្រានឱ្យកម្ពុជាធ្លាក់ក្នុងភាពវឹកវរ។
ទី៣, តុលាការកម្ពុជាធ្វើការជំនុំជម្រះក្តី ដោយផ្អែកលើមូលដ្ឋាននីតិវិធីត្រឹមត្រូវ និងភស្តុតាងរឹងមាំជាក់ស្តែង ពុំមែនផ្អែកលើពាក្យចចាមអារ៉ាមនោះទ្បើយ។ ការពិតដែលមេធាវីការពារជនជាប់ចោទ តំណាងអង្គទូតបរទេស និងអង្គការសង្គមស៊ីវិល បានមានវត្តមានចូលរួម ដោយផ្ទាល់នៅក្នុងបន្ទប់សវនាការ សរបញ្ជាក់យ៉ាងច្បាស់ថា នីតិវិធីតុលាការបានប្រព្រឹត្តទៅដោយមានការចូលរួម និងតម្លាភាពត្រឹមត្រូវ។ ម្យ៉ាងទៀត ក៏មានឧទាហរណ៍ជាច្រើនអំពីការដាក់ទោសទណ្ឌលើបុគ្គលគាំទ្រគណបក្សកាន់អំណាច ប្រសិនបើបំពានច្បាប់ នាពេលកន្លងមកផងដែរ។

ទី៤, ពាក្យពេចន៍មិនសមរម្យរបស់លោកស្រីសាស្ត្រាចារ្យពាក់ព័ន្ធនឹងតុលាការកម្ពុជា គឺជាការជ្រៀតជ្រែកក្នុងប្រព័ន្ធយុត្តិធម៌ជាតិនៃរដ្ឋអធិបតេយ្យមួយ។ ការទាមទារតាមទំនើងចិត្តឱ្យរដ្ឋាភិបាលដោះលែងបុគ្គលណាម្នាក់ គឺមានន័យស្នើនឹងការវាយប្រហារទៅលើប្រព័ន្ធបែងចែកអំណាច និងឯករាជ្យភាពនៃប្រព័ន្ធតុលាការ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
ទី៥, អ្នករាយការណ៍ពិសេសមានកាតព្វកិច្ចបំពេញតួនាទីរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់តាម “ក្រមប្រតិបត្តិ” និង”សៀវភៅណែនាំប្រតិបត្តិការសម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេស” ដែលគូសបញ្ជាក់អំពីសារៈសំខាន់នៃការចងក្រងព័ត៌មានដែលពិតនិងបានផ្ទៀងផ្ទាត់ត្រឹមត្រូវ និងគោរពបទប្បញ្ញត្តិក្នុងស្រុកនិងធម្មនុញ្ញអង្គការសហប្រជាជាតិ។ មានតែការអនុវត្តប្រកបដោយការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឱ្យបានម៉ត់ចត់ស្របតាមពិធីសារខាងលើប៉ុណ្ណោះ ទើបអាចឱ្យរដ្ឋទាំងអស់ជារួម និងប្រទេសកម្ពុជា ដោយឡែកបន្តរក្សានូវទំនុកចិត្តនិងកិច្ចសហប្រតិបត្តិការ ជាមួយអ្នករាយការណ៍ពិសេស។
ស្ថានបេសកម្មអចិន្ត្រៃយ៍កម្ពុជា បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការបន្តធានាការអនុវត្តសិទ្ធិ និងសេរីភាពទាំងអស់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងនៅក្នុងក្របខណ្ឌនីតិរដ្ឋ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋគោរពច្បាប់ទាំងអស់ មិនមែនសម្រាប់ក្រុមជាក់លាក់ណាមួយទ្បើយ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ