Connect with us

ព័ត៌មានជាតិ

ត្រីមាស​ទី​១​ឆ្នាំនេះ​ ការ​នាំ​ចូល​ប្រេង​ឥន្ទ​នៈ​មក​កម្ពុជា​ធ្លាក់ចុះ​គួរ​ឲ្យ​កត់​សម្គាល់

បានផុស

នៅ

ការ​នាំចូល​ប្រេងឥន្ធនៈ​មកកាន់​កម្ពុជា នៅក្នុង​រយៈពេល​៣​ខែ​ដំបូង​ឆ្នាំនេះ​តាម​កំពង់ផែ​ធំៗ​ចំនួន​២​របស់​កម្ពុ​ជាមាន​ប្រមាណ​ជិត​៧០​ម៉ឺន​តោន​មានការ​ថយចុះ​គួរ​ឲ្យ​កត់សម្គាល់ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

យោង​តាម​ទិន្នន័យ​របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បានឱ្យដឹងថា ការនាំ​ចូល​ប្រេងឥន្ធនៈ​តាមរយៈ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ក្នុង​ត្រីមាស​ទី​១​ឆ្នាំនេះ​មាន​ប្រមាណ​ជាង​៤៧​ម៉ឺន​តោន​ប៉ុណ្ណោះ​ធ្លាក់ចុះ​ជិត​១៥% ខណៈ​កាលពី​ត្រីមាស​ទី​១​ឆ្នាំ​២០២០ នាំចូល​រហូតដល់​ទៅ​ជាង​៥៦​ម៉ឺន​តោន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​ការនាំ​ចូល​ប្រេង​ឥន្ទ​នៈ​តាម​កំពង់ផែ​ភ្នំពេញ​វិញ មាន​ចំនួន​ប្រមាណ​២០​ម៉ឺន ៣​ពាន់​តោន​(២០៣,២០៦) ធ្លាក់ចុះ​៩% បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២០ ដែលមាន​ចំនួន​ជាង​២២​ម៉ឺន​តោន​។

បើ​តាម​ទិន្នន័យ​បាន​បញ្ជាក់ថា​ការធ្លាក់ចុះ​នៃ​ការ​នាំចូល​ប្រេងឥន្ធនៈ​នេះ គឺ​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ជាពិសេស​ព្រឹ​ត្ត​ការណ៍​ការ​សហគមន៍​២០​កុម្ភៈ បានធ្វើ​ឲ្យ​អាជីវកម្ម​មួយចំនួន​បាន​ផ្អាក​បណ្តោះអាសន្ន ការធ្លាក់ចុះ​នៃ​សង្វាក់​ផលិតកម្ម​របស់​រោង​ក​ចក្រ​សហគ្រាស ការធ្លាក់ចុះ​ការដឹកជញ្ជូន និង​ការកាត់បន្ថយ​ការធ្វើដំណើរ​របស់​ពល​រដ្ឋ​ជាដើម​។

គួរ​បញ្ជាក់​ថា ​តម្លៃ​ប្រេង​ឥន្ទនៈ​ដែល​ដាក់​លក់​នៅ​កម្ពុជា ក្នុង​ខែមេសា និង​ឧសភា​នេះ បាន​រក្សា​តម្លៃ​លក់​ក្នុង​រង្វង់ ៣៧០០ ទៅ​៣៧៥០​រៀល សម្រាប់​ប្រេងសាំង​ធម្មតា និង​ប្រេងម៉ាស៊ូត ៣២៥០​រៀល ទៅ​៣៣០០​រៀល ក្នុង​មួយ​លីត្រ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម