Connect with us

ព័ត៌មានជាតិ

​រក​ឃើញ​សព​ក្មេង​ស្រី ​ដែល​រអិល​ធ្លាក់​​ ក្នុង​ទឹកធ្លាក់​ក្បាលឆាយ

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្មេង​ស្រី​រង​គ្រោះ​ដែល​រអិល​ធ្លាក់​​ក្នុង​ទឹកធ្លាក់​ក្បាលឆាយ ​ត្រូវ​បាន​កម្លាំង​ជំនាញ​រុករក​ឃើញ​សាក​សព​ហើយ។

កាលពី​វេលា​ម៉ោង​០៧​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០២០ កម្លាំង​ប្រតិបត្តិ​ការរុករក​ និង​សង្គ្រោះ​គ្រោះ​មហន្តរាយ ប្រចាំការ​ខេត្ត ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជា​ការ កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​ខេត្ត បាន​រកឃើញ​សាកសព​ក្មេង​ស្រី​រងគ្រោះ ដែល​បាន​រអិល​ជើង​ធ្លាក់​ទឹកជ្រោះ នៅ​តំបន់​រមណីយដ្ឋាន​ទឹក​ធ្លាក់​ក្បាលឆាយ ក្រុងព្រះសីហនុ​។

​ក្មេង​ស្រី​រង​គ្រោះ​ដែល​រអិល​ធ្លាក់​​ក្នុង​ទឹកធ្លាក់​ក្បាលឆាយ ​មាន​ឈ្មោះ រឿង បញ្ញា អាយុ​១៣​ឆ្នាំ​ ត្រូវ​បាន​កម្លាំង​ជំនាញ​រុករក​ឃើញ​សាកសព​ រួច​ប្រគល់​ជូន​ក្រុម​គ្រួសារ​ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម