ព័ត៌មានជាតិ
រកឃើញសពក្មេងស្រី ដែលរអិលធ្លាក់ ក្នុងទឹកធ្លាក់ក្បាលឆាយ

ក្មេងស្រីរងគ្រោះដែលរអិលធ្លាក់ក្នុងទឹកធ្លាក់ក្បាលឆាយ ត្រូវបានកម្លាំងជំនាញរុករកឃើញសាកសពហើយ។

កាលពីវេលាម៉ោង០៧និង៥០នាទីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ កម្លាំងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ ប្រចាំការខេត្ត ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានរកឃើញសាកសពក្មេងស្រីរងគ្រោះ ដែលបានរអិលជើងធ្លាក់ទឹកជ្រោះ នៅតំបន់រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ក្រុងព្រះសីហនុ។

ក្មេងស្រីរងគ្រោះដែលរអិលធ្លាក់ក្នុងទឹកធ្លាក់ក្បាលឆាយ មានឈ្មោះ រឿង បញ្ញា អាយុ១៣ឆ្នាំ ត្រូវបានកម្លាំងជំនាញរុករកឃើញសាកសព រួចប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់