ព័ត៌មានជាតិ
ដំណឹងល្អ!! រដ្ឋាករទឹកក្រុងភ្នំពេញ ជួយបង់ថ្លៃប្រើប្រាស់ទឹកស្អាតជំនួសកម្មករ សិស្ស និស្សិត ដែលស្នាក់នៅតាមបណ្តាផ្ទះជួល ក្នុងតំបន់ក្រហម កំពុងបិទខ្ទប់៣ខែ
ភ្នំពេញ ៖ កម្មករនិងសិស្សនិស្សិត ដែលស្នាក់នៅផ្ទះជួល ក្នុងតំបន់ក្រហមកំពុងបិទខ្ទប់នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបានរដ្ឋាករទឹកក្រុងភ្នំពេញ សម្រេចមិនយកថ្លៃប្រើប្រាស់ទឹករយៈពេល៣ខែ នេះបើតាមលោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រកាសនាយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ។
ការសម្រេចមិនយកថ្លៃប្រើប្រាស់ទឹករយៈពេល៣ខែនេះ តបតាមការអំពាវនាវ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចតេជោ បានឲ្យរដ្ឋាករទឹកក្រុងភ្នំពេញ ពិនិត្យមើលលទ្ធភាពផ្តល់ការអនុគ្រោះថ្លៃទឹក សម្រាប់កម្មករកម្មការិនី នៅក្នុងតំបន់បិទខ្ទប់នោះ, រដ្ឋាករទឹកក្រុងភ្នំពេញ សម្រេចមិនយកថ្លៃប្រើប្រាស់ទឹកស្អាត រយៈពេល៣ខែ ពីកម្មករ កម្មការិនី និងសិស្សនិស្សិត ដែលស្នាក់នៅផ្ទះជួល ក្នុងតំបន់ក្រហមកំពុងបិទខ្ទប់ នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «យោងតាមការអំពាវនាវរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នាព្រឹកមិញនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចូលរួមសម្រួលបន្ទុក ដោយជួយបង់ថ្លៃប្រើប្រាស់ទឹកស្អាតជំនួស៣ខែ គឺខែមីនា មេសា និងឧសភា ដល់កម្មករ សិស្ស និស្សិត ដែលស្នាក់នៅតាមបណ្តាផ្ទះជួល ក្នុងតំបន់ក្រហម កំពុងបិទខ្ទប់»។
លោកអគ្គនាយកបញ្ជាក់ថា តាមការវាយតម្លៃ ផ្ទះជួលរបស់កម្មករ កម្មការិនី និងសិស្សនិស្សិត នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងតំបន់ក្រហម កំពុងបិទខ្ទប់មានប្រមាណ៨៧០ផ្ទះជួល។
លោកក៏បានសង្កត់ធ្ងន់ថា ការបង់ប្រាក់ថ្លៃប្រើប្រាស់ជំនួសនេះ ទទួលបានតែផ្ទះជួលឲ្យកម្មករ ក្នុងតំបន់ក្រហម កំពុងបិទខ្ទប់តែប៉ុណ្ណោះ៕
កែសម្រួលដោយ ៖ នាគព័ន្ធ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?