Connect with us

ព័ត៌មានជាតិ

យុវជន​វ័យ​១៨​ឆ្នាំ ​ប្រុង​លោត​ឆត្រ​លក់​គ្រឿង​ញៀន តែ​ត្រូវ​ប៉ូលិស​ចាប់​ជាប់​

បានផុស

នៅ

ជនសង្ស័យ​ម្នាក់​រួមទាំង​វត្ថុតាង​ថ្នាំញៀន​ជាច្រើន​កញ្ចប់​តូច ​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ចតុមុខ​ បាន​ឃាត់ខ្លួន​ជាក់​ស្តែង​ ខណៈដែល​ជនសង្ស័យ​រូប​នោះ​ជួញដូរ​ជាក់​ស្តែង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ករណី “​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​បាន​កើតឡើង​កាល​ពី​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង​១៣​និង​០០​នាទី ដែល​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ចតុមុខ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ នៅ​ចំណុច​ផ្លូវ​ស៊ូ​ស្រ៊ុន ភូមិ​០៣ សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ​។

​ជនសង្ស័យ​ឈ្មោះ ចាន់ វិ​រៈ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​។ វត្ថុតាង​ដកហូត​រួមមាន ១.​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន​១១​កញ្ចប់ (​ដប់​មួយ​កញ្ចប់​), ២.​ម៉ូតូ​ម៉ាក Scoopy Mini ចំនួន​០១​គ្រឿង ពណ៌​បៃតង ពាក់​ស្លា​ក​លេ​ខៈភ្នំពេញ 1CR-2310 លេខ​តួ។​ AF55-1012340, លេខ​ម៉ាស៊ីន AF55E-1012461​។ បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង កម្លាំង​សមត្ថកិច្ច​យើង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលា​ដើម្បី​អនុវត្ត​នីតិវិធី​ច្បាប់​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ឃាតករ​ម្នាក់ ជក់​ថ្នាំ​ញៀន ហិតកាវឡើង​ចង់​ឆ្កួត វាយ​យុវជន​អនាថា​បែកខួរស្លាប់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម