Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​៤៤២​គ្រួសារ​ បានទទួល​អំណោយ​មនុស្សធម៌​របស់​ឯកឧត្តម វង្ស ពិ​សេន​

បានផុស

នៅ

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន មេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ នឹង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ស្រុក​ពារាំង បាន​នាំ​យក​អំណោយ​មក​ចែក​ជូន​ដល់​ពលរដ្ឋ​ក្នុង​ភូមិ​ត្នោត​ចំនួន​៤៤២​គ្រួសារ ​ដែល​ត្រូវ​បាន​បិទ​ខ្ទប់​ជា​តំបន់​ក្រហម​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​(​សហគមន៍ ២០​កុម្ភៈ​)​ជា​គ្រឿង​ឧបភោគបរិភោគ ក្នុង ភូមិ​ត្នោត ឃុំ​រកា ស្រុក​ពារាំង ខេត្ត​ព្រៃវែង ទាំងអស់​នេះ​ហើយ​ដែល​មាន​ការយកចិត្តទុកដាក់​ខ្ពស់​ពី ឯកឧត្តម វង្ស ពិ​សេន ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ជាច្រើនរូប​ទៀត​ព្រមទាំង​អាជ្ញាធរ​ភូមិ​ឃុំ​រកា​ដោយមាន​ការព្រួយបារម្ភ​ខ្លាច​បងប្អូន ប្រជាពលរដ្ឋ ខ្វះខាត​នៅ​ស្បៀងអាហារ ហើយ​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម វង្ស ពិ​សេន​ បាន​ផ្ដល់ជូន​នៅក្នុង​ថ្ងៃនេះ ​គឺ​អាចជួយ​សម្រួល​បាន​មួយ​រយៈពេល​ផង​ដែរ​ នៅ​ព្រឹក​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង​៧​ព្រឹក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នាឱកាស​នោះ​ផងដែរ ឯកឧត្តម វង្ស ពិ​សេន បាន​មានប្រសាសន៍​ផ្ដាំផ្ញើ និង​សួរសុខទុក្ខ ព្រមទាំង​ក្ដី​នឹករលឹក អាណិតអាសូរ​ក្រៃលែង ដែល​ជា​និច្ចកាល​លោក តែងតែ​គិតគូរ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ជានិច្ច​។ ហើយ​ជាមួយគ្នា​នោះ​ផង​ដែរ​ឯកឧត្ដម វង្ស ពិ​សេន បាន​មានប្រសាសន៍ និង​អំពាវនាវ​សុំ​ឲ្យ​ក្រុមគ្រួសារ​ទាំងអស់ ​ចូលរួម​ពី​វិធី​កាត់បន្ថយ​ហានិភ័យ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ពង្រឹង​ការទប់ស្កាត់​ចម្លង​ក្នុង​សហគមន៍​លើកកម្ពស់​ការផ្លាស់ប្តូរ​ទម្លាប់​អនាម័យ​ពី អវិជ្ជមាន ទៅ​វិជ្ជមាន ត្រូវ​បន្ត​ជានិច្ច និង​យកចិត្តទុកដាក់​ខ្ពស់​ត្រូវមាន​អនាម័យ​ជាប្រចាំ ដោយ​លាង​សំអាត​ដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ ឬ​អាកុល ជែ​ល ហើយ​ត្រូវ​ពាក់​ម៉ាស់​ឬ​ក្រមា​ឲ្យ​បាន​ជាប់​ជានិច្ច និង​ត្រូវ​អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ព្រមទាំង​ធ្វើតាម​ការណែនាំ​អំពី​របៀប​រស់នៅ​ធម្មតា តាម​បែប​គន្លង​ថ្មី និង​វិធានការ​ការពារ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​ស្ដាប់​ប្រសាសន៍​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​៖(៣ កុំ​)(៣ ការពារ​)

១.​ត្រូវ​ពាក់​ម៉ាស​ការពារ​ជាប្រចាំ​ពេលធ្វើ​ដំណើរ​

២.​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ទឹក​អាល់កុល ឬ​ជែ​ល ឲ្យ​បាន​ញឹកញាប់​

៣.​អនុវត្ត​រក្សា​គម្លាត​សុវត្ថិភាព​យ៉ាងតិច​១,៥០​ម៉ែត្រ​ពី​អ្នកដទៃ ចំណែក​(៣ កុំ​)​មាន​៖

១.​កុំ​ចូល​ទៅ​កន្លែង​បិទ​ជិត មិន​មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់​

២.​កុំទៅ​កន្លែង​មាន​មនុស្ស​អ៊ូអរ មាន​មនុស្ស​នៅ​ជិតៗ​គ្នាច្រើន​

៣.​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់​ដៃគ្នា កុំ​កៀក​ស្មា​គ្នា កុំ​ឱប​គ្នា​ជាដើម​។​

​ហើយ​សូម​បញ្ជាក់​ផង​ដែរ​ថា អំណោយ​មនុស្សធម៌​រប​ស់​ឯកឧត្តម វង្ស ពិ​សេន ដែល​បាន​ផ្ដល់ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ត្នោត ឃុំ​រកា ស្រុក​ពារាំង ខេត្ត​ព្រៃវែង​ក្នុង​នោះ​ម្នាក់ៗ​ទទួល​បាន អង្ករ​១​បេ ២៥​គីឡូ​,​មី​ម៉ា​ម៉ា​១​កេស​,​ទឹកបរិសុទ្ធ​១​កេស​,​ទឹកត្រី​១​យួរ​,​ទឹកស៊ីអ៊ីវ​១​យួរ​,​ត្រីខ​៥​កំប៉ុង​,​ទឹកក្រូច​១០​កំប៉ុង​៕​

អត្ថបទ៖ សៅ​គ្រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម