ព័ត៌មានជាតិ
គ.ជ.ប សរសើរបច្ចេកវិទ្យា បោះឆ្នោតនៅឥណ្ឌា ខណៈពិភពលោកកំពុងប្រយុទ្ធនឹងជំងឺកូវីដ
ប្រព័ន្ធព័ត៌មានវិទ្យា បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងដំណើរការបោះឆ្នោតនៅប្រទេសឥណ្ឌា ខណៈពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ-១៩ ពីព្រោះស្ទើរតែគ្រប់ដំណាក់កាល នៃដំណើរការបោះឆ្នោតនៅឥណ្ឌា មានការបំពាក់សម្ភារៈបច្ចេកវិទ្យាព័ត៌មាន (ICT)។នេះបើតាមការបញ្ជាក់ពីគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បន្ទាប់ពីបានចូលរួបតាមដាន សង្កេតការណ៍បោះឆ្នោត តាមអនឡាញនៅប្រទេសឥណ្ឌា។

ក្រោយពីចូលរួមតាមដានការបោះឆ្នោតនៅប្រទេសឥណ្ឌា មន្រ្តី គ.ជ.ប បានអះអាងថា បន្ទាប់ពីបានសង្កេតការណ៍បោះឆ្នោតយ៉ាងយកចិត្តទុកដាក់តាមប្រព័ន្ធអនឡាញ ពីប្រទេសកម្ពុជារយៈពេល៣ថ្ងៃ កន្លងមកនេះ គ.ជ.ប កម្ពុជាយល់ឃើញថា “ប្រព័ន្ធព័ត៌មានវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការបោះឆ្នោតនៅប្រទេសឥណ្ឌា ខណៈដែលប្រទេសមួយនេះ និងពិភពលោកកំពុងប្រឈមនឹងការរាតត្បាតដោយជំងឺកូវីដ-១៩។
បើតាម គ.ជ.ប ស្ទើរតែគ្រប់ដំណាក់កាល នៃដំណើរការបោះឆ្នោត មានការបំពាក់សម្ភារបច្ចេកវិទ្យាព័ត៌មាន (ICT) ដូចជាកម្មវិធីនានាក្រោមសកម្មភាពនៃកម្មវិធីអប់រំអ្នកបោះឆ្នោត និងការចូលរួមបោះឆ្នោតដោយប្រព័ន្ធ (SVEEP) ។ ម៉ាស៊ីនបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិក (EVM) ត្រូវបានប្រើសម្រាប់ការបោះឆ្នោត ដែលដំណើរការបោះឆ្នោតនេះ ជួយសម្រួលដល់អ្នកបោះឆ្នោត ចំនួនច្រើនជាង៧៣ លាននាក់ អាចទៅបោះឆ្នោតបាន ដោយប្រើរយៈពេលខ្លី និងជាពិសេស គឺជួយកាត់បន្ថយហានិភ័យ នៃការលួចបន្លំសន្លឹកឆ្នោត។ ការធ្វើតេស្ត ដោយម៉ាស៊ីន EVM មុនពេលបោះឆ្នោត ត្រូវបានទទួលស្គាល់ដោយភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ ដែលមានវត្តមាននៅក្នុងការិយាល័យបោះឆ្នោត។

មន្ត្រីគ.ជ.ប បានអះអាងថា នេះជាលើកទីមួយហើយ ដែល គ.ជ.ប កម្ពុជា ទទួលបានមេរៀន និងបទពិសោធន៍ល្អៗពីការចូលរួមសង្កេតការណ៍បោះឆ្នោតតាមប្រព័ន្ធអនឡាញ។
កម្មវិធីសង្កេតការណ៍អន្តរជាតិ តាមប្រព័ន្ធអនឡាញនេះ ក្រៅពីមានការចូលរួមពី គ.ជ.ប កម្ពុជា ក៏មានការចូលរួមសង្កេតការណ៍ពីប្រទេសជាង៤០ ក្នុងពិភពលោកទៀតផងដែរ។

សូមបញ្ជាក់ថា ការចូលរួមតាមដានការបោះឆ្នោតនៅប្រទេសឥណ្ឌា បានធ្វើឡើងតាមការអញ្ជើញរបស់លោក Sunil Arora ប្រធាន គ.ជ.ប ឥណ្ឌា។ បន្ទាប់ទទួលបានការអញ្ជើញនេះ លោក ស៊ិក ប៊ុនហុក ប្រធាន គ ជ ប បានចាត់តាំងប្រតិភូជាន់ខ្ពស់ចំនួន២រូប រួមមានលោក ឌឹម សុវណ្ណារុំ និងលោក សោម សូរីដា ឱ្យចូលរួមកម្មវិធីសង្កេតការណ៍បោះឆ្នោត តាមប្រព័ន្ធអនឡាញ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភានៅរដ្ឋប៊ីហា (Bihar) ឆ្នាំ២០២០ នៃប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០។ ការចូលរួមសង្កេតការណ៍តាមប្រព័ន្ធអនឡាញ គឺជាឱកាសដល់ការសង្កេតមើល និងស្វែងយល់អំពីការអនុវត្តល្អៗក្នុងការបោះឆ្នោត នៅរដ្ឋប៊ីហា (Bihar) ក្នុងសម័យកូវីដ-១៩ និងការប្រើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានកម្រិតខ្ពស់ ដ៏គួរឱ្យចាប់អារម្មណ៍៕
អត្ថបទ ៖ កោះកែវ



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ