​គ.ជ.ប ស​រសើរ​បច្ចេកវិទ្យា​​ បោះ​ឆ្នោត​នៅ​ឥណ្ឌា​ ខណៈ​​​ពិភព​លោក​​​​​កំពុង​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​​​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

​គ.ជ.ប ស​រសើរ​បច្ចេកវិទ្យា​​ បោះ​ឆ្នោត​នៅ​ឥណ្ឌា​ ខណៈ​​​ពិភព​លោក​​​​​កំពុង​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​​​

Published

on

​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ នៅ​ក្នុង​ដំណើរការ​បោះឆ្នោត​នៅ​ប្រទេស​​ឥណ្ឌា​ ខណៈ​ពិភព​លោក​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ ពី​ព្រោះ​ស្ទើរ​តែ​គ្រប់​ដំណាក់កាល នៃដំ​ណើរ​ការ​បោះឆ្នោត​នៅ​ឥណ្ឌា មាន​ការ​​បំពាក់​សម្ភារៈ​បច្ចេកវិទ្យា​ព័ត៌មាន (ICT)។​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​គណៈកម្មាធិការ​ជាតិ រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)​​​ បន្ទាប់​ពី​បាន​​​​ចូល​រួប​តាម​ដាន សង្កេតការណ៍​បោះ​ឆ្នោត តាម​អន​ឡាញ​នៅ​ប្រទេស​ឥណ្ឌា​។​

ក្រោយពីចូលរួមតាមដានការបោះឆ្នោត​នៅប្រទេសឥណ្ឌា មន្រ្តី ​គ.ជ.ប​​ បាន​អះអាង​ថា បន្ទាប់ពីបាន​សង្កេតការណ៍​បោះ​ឆ្នោត​​យ៉ាង​យក​ចិត្ត​ទុកដាក់​តាម​ប្រព័ន្ធ​អន​ឡាញ ពី​ប្រទេស​កម្ពុជា​រយៈពេល​៣ថ្ងៃ កន្លង​មក​នេះ គ.ជ.ប កម្ពុជា​យល់​ឃើញ​ថា “ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ដំណើរ​ការបោះ​ឆ្នោត​នៅ​ប្រទេស​ឥណ្ឌា ខណៈ​ដែល​ប្រទេស​​មួយ​នេះ និង​ពិភពលោក​កំពុង​ប្រឈម​នឹង​ការ​រាតត្បាត​ដោយ​ជំងឺ​កូវីដ-១៩។

បើ​តាម ​គ.ជ.ប​ ​​ស្ទើរតែគ្រប់ដំណាក់កាល នៃដំណើរការបោះឆ្នោត មានការ​បំពាក់សម្ភារបច្ចេកវិទ្យាព័ត៌មាន (ICT) ដូចជាកម្មវិធីនានាក្រោមសកម្មភាព​នៃកម្មវិធី​អប់រំអ្នកបោះឆ្នោត និងការ​ចូល​​រួម​បោះឆ្នោត​ដោយ​ប្រព័ន្ធ (SVEEP) ។ ម៉ាស៊ីនបោះឆ្នោតតាម​ប្រព័ន្ធ​អេឡិចត្រូនិក (EVM) ត្រូវបានប្រើសម្រាប់ការបោះ​ឆ្នោត ដែលដំណើរការបោះឆ្នោតនេះ ជួយសម្រួលដល់អ្នកបោះឆ្នោត ចំនួនច្រើនជាង៧៣ លាននាក់ អាច​ទៅ​បោះឆ្នោតបាន ដោយប្រើរយៈពេលខ្លី និងជាពិសេស គឺ​ជួយ​កាត់​បន្ថយ​ហានិភ័យ នៃការលួច​បន្លំ​សន្លឹក​ឆ្នោត។ ការធ្វើតេស្ត ដោយម៉ាស៊ីន EVM មុនពេលបោះឆ្នោត ត្រូវបានទទួលស្គាល់ដោយភ្នាក់ងារ​គណបក្ស​នយោបាយ និង​អ្នក​សង្កេតការណ៍ ដែលមានវត្តមាននៅក្នុងការិយាល័យបោះឆ្នោត។

​មន្ត្រី​គ.ជ.ប​ ​បាន​អះអាង​ថា នេះជាលើកទីមួយហើយ ដែល គ.ជ.ប កម្ពុជា ទទួលបានមេរៀន និងបទពិ​សោធន៍​ល្អៗ​​ពីការចូលរួមសង្កេតការណ៍បោះឆ្នោតតាមប្រព័ន្ធអនឡាញ។

កម្មវិធីសង្កេតការណ៍អន្តរជាតិ តាមប្រព័ន្ធអនឡាញនេះ ក្រៅពីមានការចូលរួមពី គ.ជ.ប កម្ពុជា ក៏មានការ​ចូលរួម​សង្កេតការណ៍​ពី​ប្រទេស​ជាង​៤០ ក្នុងពិភពលោកទៀតផងដែរ។

សូមបញ្ជាក់ថា ការចូលរួមតាមដានការបោះឆ្នោតនៅប្រទេសឥណ្ឌា ​បាន​ធ្វើ​ឡើង​តាម​​ការ​អញ្ជើញ​របស់​​លោក Sunil Arora ប្រធាន គ.ជ.ប ឥណ្ឌា។ បន្ទាប់ទទួលបាន​ការអញ្ជើញនេះ ​​លោក​ ស៊ិក ប៊ុនហុក ប្រធាន គ ជ ប ​បានចាត់តាំងប្រតិភូជាន់ខ្ពស់ចំនួន២រូប រួមមាន​លោក ឌឹម សុវណ្ណារុំ ​និងលោក សោម សូរីដា ​​ឱ្យចូលរួមកម្មវិធីសង្កេតការណ៍បោះឆ្នោត តាមប្រព័ន្ធអនឡាញ សម្រាប់ការបោះឆ្នោតជ្រើស​តាំង​សមាជិកសភានៅរដ្ឋប៊ីហា (Bihar) ឆ្នាំ២០២០ នៃប្រទេសឥណ្ឌា ​​ចាប់ពីថ្ងៃទី​៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ការចូលរួមសង្កេតការណ៍តាមប្រព័ន្ធអនឡាញ គឺជា​ឱកាសដល់​ការសង្កេតមើល និងស្វែងយល់​អំពីការអនុវត្តល្អៗ​ក្នុងការបោះឆ្នោត នៅរដ្ឋប៊ីហា (Bihar) ក្នុង​​សម័យ​កូវីដ-១៩ និងការ​ប្រើប្រព័ន្ធបច្ចេក​វិទ្យា​ព័ត៌មានកម្រិតខ្ពស់ ដ៏គួរឱ្យចាប់អារម្មណ៍៕

អត្ថបទ ៖ កោះកែវ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ10 mins ago

ក្តៅៗ! សមត្ថកិច្ច​បញ្ចេញរូបភាព​ឃាតកដៃដល់ ដែលបាញ់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល

ព័ត៌មានជាតិ2 hours ago

ល្ខោន​ចាប់ផ្តើម​សម្តែង ! លោកស្រី មូរ សុខ​ហួរ និង​ក្រុម​អ្នក​ស្ម័គ្រស្មោះ បានចាប់ផ្តើម​ចេញដំណើ​រ​មក​កម្ពុជា

ព័ត៌មានជាតិ2 hours ago

យានយន្ត​ចំនួន​៩៣៥​គ្រឿង ត្រូវ​បាន​ត្រួតពិនិត្យ និង​ផាកពិន័យ នៅ​ថ្ងៃទី​១៥ ខែមករា​នេះ​

ព័ត៌មានជាតិ3 hours ago

លម្អិត​សមត្ថកិច្ច​ព័ទ្ធ​​ព្រៃ​ជិត​មួយ​អាទិត្យ ទើប​អាច​សម្លាប់​ឃាតកដៃ​ឆៅបាន​សម្រេច​

ព័ត៌មានជាតិ3 hours ago

ក្តៅៗ! សមត្ថកិច្ច​បាន​បាញ់​សម្លាប់ ឃាតក​បាញ់នាយរងការិយាល័យ​​​ព្រហ្មទណ្ឌកម្រិត​ស្រាល ស្លាប់​មុននេះ​​

ព័ត៌មានពេញនិយម