Connect with us

ព័ត៌មានជាតិ

​នារី​វ័យក្មេងម្នាក់ ឆ្លងទន្លេ​ក្នុង​​បន្ទប់ជួល ត្រូវ​អាជ្ញាធរ​​បញ្ជូនទៅ​​មណ្ឌល​សុខភាព​ស្ទឹងមានជ័យ

បានផុស

នៅ

ភ្នំពេញ៖ ក្រោយ​ទទួលបានព័ត៌មាននារីវ័យក្មេងម្នាក់ សម្រាលកូនដោយខ្លួនឯងនៅចំណុចផ្ទះជួលបន្ទប់លេខ ១៣ ផ្លូវលំ ក្រុមទី៧ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានបញ្ជាឲ្យ​អាជ្ញាធរខណ្ឌចុះទៅទីតាំងកើតហេតុភ្លាមៗ ដើម្បីបញ្ជូននារីម្នាក់នេះមកសម្រាកថែទាំ និងព្យាបាលនៅមណ្ឌលសុខភាពស្ទឹងមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នារី​វ័យ​ក្មេង​នោះ​មាន​ឈ្មោះ ញាណ ចាន់សុីណា ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរនៅផ្ទះបានឆ្លងទន្លេដោយខ្លួនឯង បានកូនស្រីម្នាក់ នៅក្នុងបន្ទប់ជួលជាមួយម្តាយបង្កើត ដោយពុំមានអ្នកណាដឹង។ បើតាមស្រ្តី​រូប​នោះ​ នៅពេលមានទម្ងន់កូនស្រីទី២នេះ នាងមិនដឹងខ្លួនឡើយ សូម្បីអ្នកជិតខាងនៅក្បែរបន្ទប់គ្នាក៏មានការងឿងឆ្ងល់ដែរ ដោយមិនបានដឹងថា​នាង​មានទម្ងន់កូនទី២នោះទេ ស្មានតែឈឺក្រពះ។ ក្រោយពីបានដឹងពត៌មាននេះ អាជ្ញាធរមូលដ្ឋាន បានដឹកបញ្ជូនទៅមណ្ឌលសុខភាពស្ទឹងមានជ័យ ដើម្បីជួយសង្គ្រោះបានទាន់ពេលវេលា។

នៅវេលាម៉ោង ២៣និង៤៥នាទីយប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យតំណាង​លោកឃួន ស្រេង ​បាន​នាំយកថវិកាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំនួន​១០​លាន​រៀល យកទៅជូនប្អូនស្រី ញាណ ចាន់ស៊ីណា ដែល​កំពុង​សម្រាក​ព្យាបាលនៅមណ្ឌលសុខភាពស្ទឹងមានជ័យ៕

អត្ថបទ៖​ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម