Connect with us

ព័ត៌មានជាតិ

ឪពុកម្តាយ​មិន​នៅផ្ទះ កូន​យក​ភ្លើង​ដុត​ស្រមោច​នៅ​ជញ្ជាំង​ស្បូវ បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​អស់​០១​ខ្នង​

បានផុស

នៅ

ករណី​អគ្គី​​ភ័យភ្លើង​ឆេះ​ផ្ទះ​មួយ​ខ្នង​(​ឆេះ​ទាំងស្រុង​) មាន​ទទឹង​០៤​ម៉ែត្រ បណ្តោយ​០៥​ម៉ែត្រ​ធ្វើ​ពី​ឈើ​ប្រក់​ស្បូវ កាលពី​វេលា​ម៉ោង​០៨​និង​១០​នាទីថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០២១ ស្ថិតនៅ​ក្នុងភូមិ​រំចេក​ខាងលិច ឃុំ​អន្លង់វែង ស្រុកអន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​៖ មូលហេតុ​បណ្តាលមកពី ឪពុកម្តាយ​មិន​នៅផ្ទះ​កូនស្រី អាយុ​៧​ឆ្នាំ បាន​យក​ភ្លើង​ដុត​ស្រមោច​នៅ​ជញ្ជាំង​ផ្ទះស្បូវ​បណ្តាល​ឲ្យ​ឆេះ​ខ្ទេច​តែម្តងទៅ​។ សមត្ថកិច្ច​បាន​បន្ត​ថា ​ម្ចាស់ផ្ទះ​ឈ្មោះ ម៉ុ​ន បញ្ញា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​ ប្រពន្ធ​ឈ្មោះ អ៊ុន សុភ​ស់ អាយុ​២៩​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​រំចេក​ខាងលិច ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង​។​ សម្ភារៈ​ខូចខាត​រួមមាន ប្រាក់​ខ្មែរ​ចំនួន​១​លាន​រៀល, វិទ្យុទាក់ទង​០១​គ្រឿង, អាគុយ​០១ ផ្ទាំង​សូ​ឡា​០១ព្រមទាំង​សម្ភារៈប្រើប្រាស់​មួយ​ចំនួន​ទៀតផង​៕​

អត្ថបទ៖​ ចាន់ ធី

សូមចុចអាន៖ ​គ្រឿង​សព្វាវុធ​មួយចំនួន និង​មុខសញ្ញា​កាន់កាប់ខុស​ច្បាប់ ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៤ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម