Connect with us

ព័ត៌មានជាតិ

លោក ងួន ទ្ធិរិទ្ធ ប្រធានក្រុមការងារ​យុវជនបក្សស្រុកអន្លង់វែង បានដឹកនាំក្រុមការងា រចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋមួយគ្រួសារដែលរងគ្រោះ ដោយ សារភ្លើងឆេះផ្ទះ

បានផុស

នៅ

កាលពីរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ លោក ងួន ទ្ធិរិទ្ធ ប្រធានក្រុមការងារយុវជនបក្សស្រ្កអន្លង់វែង បានដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋមួយគ្រួសារដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់ផ្ទះមានឈ្មោះ លោក ម៉ុន បញ្ញា ភេទប្រុស អាយុ ៣៥ ឆ្នាំ ជាសមាជិកក្រុមការងារយុវ ជនបក្សភូមិ និងប្រពន្ធឈ្មោះ អ៊ុន សំភាស់ ភេទ ស្រី អាយុ ២៩ ឆ្នាំ ជាជនពិការពីកំ ណើត ( គរថ្លង់) កាលពីវេលា ម៉ោង០៨និង១០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ មូលហេតុដែលបណ្តាលឲ្យឆេះផ្ទះ ដោយឪពុកម្តាយមិននៅផ្ទះ កូនស្រីបានយកភ្លើងទៅដុតស្រមោចនៅជញ្ជាំងស្បូវផ្ទះ ទើបបណ្តាលឲ្យឆេះផ្ទះទាំងស្រុងតែម្តង ស្ថិតនៅក្នុងភូមិ រំចេកខាងលិច ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។

ជាមួយនិងការចុះសួរសុខទុក្ខនេះលោកងួន ទ្ធិរិទ្ធ បាននាំយកអំណោយរបស់ ឯកឧត្តម ទេស រដ្ឋមន្រ្តី គន់ គីម សមាជិកអចិន្ត្រៃយ៍គណៈកម្មការកណ្ដាល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តឧត្តរមានជ័យ និងអំណោយក្រុមការងារយុវ​ជន​បក្សទៅផ្តល់ជូនផងដែរ ជាសម្ភារៈរួមមាន៖ ថវិកាចំនួន ៥៣០.០០០ រៀល(ហាសិបបីម៉ឺនរៀលគត់ )- អង្ករ ២៥​គីឡូ​ក្រាម- មី ១កេះថ្នាំពេទ្យ ៥ប្រអប់ ទឹកត្រី ០១ យួរ ទឹក ស៊ីអីវ០១ យួរសាប៊ូដុសខ្លួន ០១កញ្ចប់, សាប៊ូ កក់សក់០១ដប ,សាប៊ូបោកខោអាវ ,ថ្នាំដុសធ្មេញនិងច្រាសដុសធ្មេញ០១ឈុតកន្ទេល ២ ផ្ទាំង សារ៉ុង ៥ ភួយ ៣ មុង ៣ ខោអាវ ៤ កំផ្លេ ខ្នើយ ៤ ទឹកសុទ្ធ ១០ យួរត្រីងៀត ១ គីឡូដែលសរុបថវិកា អស់ចំនួន ១.២០០.០០០រៀល(មួយលានពីររយពាន់រៀលគត់) ៕

ដោយ៖ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម