Connect with us

ព័ត៌មានជាតិ

ទុស្សេខ្សែភ្លើងឆេះផ្ទះមួយខ្នង ស្លាប់មនុស្សក្នុងគ្រួសារ ៦ នាក់ រួចខ្លួនប្តីម្នាក់

បានផុស

នៅ

សមាជិកក្នុងគ្រួសារមួយចំនួន០៦នាក់បានស្លាប់ ក្នុងហេតុការណ៍ទុស្សេខ្សែភ្លើងឆេះផ្ទះមួយខ្នង កាលពីម៉ោង ០៨:៤០ នាទីយប់ ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២១ នៅចំណុចអ្នកតារាជ ស្ថិតក្នុងភូមិដើមជ្រៃ ឃុំខុនរ៉ង់ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង។

អធិការរងនគរបាលស្រុកបរិបូណ៍ លោក ផល សុភាព បានឱ្យដឹងថា ផ្ទះជនរងគ្រោះមានទំហំ ៧ ម៉ែត្រគុណ និង១២ សង់ពីសរសរដែក ជញ្ជាំង និងដំបូលសង្កសី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់មានឈ្មោះ នន់ សារ៉េត ភេទប្រុសជាមេគ្រួសារ រស់នៅភូមិដើមជ្រៃ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ខណៈផ្ទះឆេះអស់ទាំងស្រុងនិងបានស្លាប់មនុស្សចំនួន ៦នាក់ ក្នុងនោះមានទាំងម្ដាយមានផ្ទៃពោះនិងកូនៗ។

តាមការអះអាងរបស់សមត្ថកិច្ច ចំពោះមូលហេតុ ដោយសារការទុស្សេខ្សែភ្លើងពេល យប់ក្នុងពេលម្ចាស់ដេកលង់លក់។

ប្រតិបត្តិការពន្លត់ សមត្ថកិច្ចប្រើរថយន្ត៣គ្រឿង ប្រើទឹកអស់ចំនួន ៣ រថយន្តទើបរលត់ទាំងស្រុង។

ជនរងគ្រោះមូយគ្រួសារ ចំនួន៦នាក់ បានស្លាប់ទាំង អស់ គឺរួចខ្លួនតែបុរសជាប្ដីម្នាក់ឈ្មោះ នួន សារ៉េត តែប៉ុណ្ណោះ៕

អត្ថបទ៖ ឈៀង ថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៨ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១០ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម១០ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៩ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម