ព័ត៌មានជាតិ
កុមារាអាយុ៦ ឆ្នាំលង់ទឹកស្លាប់ក្នុងអាងទឹក ពេលម្តាយកំពុងលង់លក់
កុមារាអាយុ ៦ ឆ្នាំបានលង់ទឹកស្លាប់ក្នុងអាងទឹក ពេលម្តាយកំពង់ដេកលក់។ ហេតុការណ៍ភ្ញាក់ផ្អើល បានកើតឡើង កាលពីវេលាម៉ោង ២៖៤០ នាទី រសៀលថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២១ ស្ថិតនៅភូមិប្រឡាយជ្រៃ ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ កុមារារងគ្រោះឈ្មោះ វ៉ារី សារ៉ា អាយុ ០៦ ឆ្នាំ រស់នៅកន្លែងកើតហេតុ។

នគរបាលស្រុកមង្គលបូរី បានប្រាប់ឲ្យដឹង ក្រោយពេលម្តាយទទួលទានបាយថ្ងៃត្រង់រួច ម្តាយក្មេងប្រុសនោះបានដេកលង់លក់មួយស្របក់ ខណៈនោះកូនប្រុសរបស់គាត់បានទៅងូតទឹកក្នុងអាង បណ្តាលឲ្យស្លាប់ ក្រោកពីដេកបាត់កូនដើររកខាងក្រៅផ្ទះមិនឃើញ ទៅមើលក្នុងបន្ទប់ទឹកក្នុងផ្ទះឃើញសពកូនប្រុសអណ្តែតនៅក្នុងអាងទឹកក្នុងផ្ទះមិនដឹងជាស្លាប់តាំងពីពេលណានោះទេ។
នគរបាលសន្និដ្ឋានថា សង្ស័យក្មេងលេងសាប៊ូធ្លាក់ចូលក្នុងអាងឬក៏ឈោងយកផ្តិលបណ្តាលច្រឡោតចូលក្នុងអាងហើយក៏លង់ស្លាប់តែម្តង៕
អត្ថបទ៖ វ៉ាន់ ណាង

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល