ព័ត៌មានជាតិ
ក្រសួងធនធានទឹក និងឧតុនិយមច្រានចោលការផ្សព្វផ្សាយរបស់ជនអនាមិក ជុំវិញស្ថានភាពអាកាសធាតុនៅកម្ពុជា
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ១០ ខែឧសភានេះ បានប្រកាសច្រានចោលការផ្សព្វផ្សាយរបស់ជនអនាមិកមួយចំនួន ដែលបានបង្កើតផេកហ្វេសប៊ុកឈ្មោះ Cambodia Weather Service ដែលបានបង្ហោះព័ត៌មានមួយចំនួន ជុំវិញអាកាសធាតុ ដែលមិនត្រឹមត្រូវ នាំឱ្យមានការយល់ច្រឡំពីប្រជាពលរដ្ឋ និងមហាជន។

ក្រសួងធនធានទឹក បញ្ជាក់ថា សម្រាប់ស្ថានភាពអាកាសធាតុទូទៅ ក៏ដូចជាស្ថានភាពទឹកជំនន់ទន្លេមេគង្គ ក្រសួងធន ធានទឹក និងឧតុនិយម តែមួយគត់ដែលជាស្ថាប័នរដ្ឋរបស់រាជរដ្ឋាភិបាល តែងតែចេញផ្សាយ តាមសេចក្តីជូនដំណឹង ឬសេចក្តីប្រកាសព័ត៌មាន និងបង្ហោះតាមផេកផ្លូវការរបស់ក្រសួងដែលមានឈ្មោះថា “ក្រសួងធនធានទឹក និងឧតុនិយម\Ministry of Water Resource and Meteorology”។
ក្រសួងធនធានទឹក បញ្ជាក់ថា រាល់ផេកទាំងឡាយ ឬគណនីហ្វេសប៊ុកណាមួយដែលបានបង្ហោះ និងធ្វើករផ្សព្វផ្សាយពីស្ថានភាពអាកាសធាតុនៅក្នុងប្រទេសកម្ពុជា មិនមែនជាពិតនោះឡើយ ហើយសូមឱ្យសាធារណជនកុំមានការភ័ន្តច្រឡំ។
ក្រសួងធនធានទឹកលើកឡើងថា “តាមរយៈការផ្សព្វផ្សាយព័ត៌មានអាកាសធាតុ ដែលមិនមែនជាស្ថាប័នទទួលខុសត្រូវ របស់រាជរដ្ឋាភិបាល ក្រសួងធនធានទឹក និងឧតុនិយម សូមច្រានចោលទាំងស្រុង និងមិនទទួលខុសត្រូវនោះឡើយ និងចាត់ទុកថាជាចេតនាមួយរបស់ជនអនាមិកទាំងនោះ នាំឱ្យមានការយល់ខុស និងបង្កជាចលនា លើស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា”។
ក្រសួងធនធានទឹកព្រមានថា នឹងចាត់វិធានការផ្លូវច្បាប់ ចំពោះបុគ្គលទាំងឡាយណា ដែលនៅតែបន្តការបង្ហោះផ្សព្វផ្សាយព័ត៌មាន ស្តីពីស្ថានភាពអាកាសធាតុមិនពិតនេះ ក្នុងបំណងទុច្ចរិតណាមួយ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ឬដើម្បីបំភាន់មតិសាធារណជន៕ អត្ថបទ៖ ឡេង ដេត



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី