ព័ត៌មានជាតិ
រយៈពេល៤ថ្ងៃ សមត្ថកិច្ចក្រុងភ្នំពេញឃាត់ខ្លួនមនុស្សជិត៦០០នាក់ល្មើសនឹងបម្រាមគោចរ
នៅក្នុងរយៈពេល៤ថ្ងៃនេះ សមត្ថកិច្ចរាជធានីភ្នំពេញបានធ្វើការឃាត់ខ្លួនប្រជាពលរដ្ឋដែលល្មើសនឹងបម្រាមគោចរបស់សាលារាធានីភ្នំពេញបានជិត៦០០នាក់ ក្នុងនោះមានជាង១២០នាក់បានបញ្ជួនទៅធ្វើចត្តាឡីស័កនិងមួយចំនួនទៀតពិន័យអន្តរកាលទៅតាមច្បាប់។

លោក វរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១០ឧសភានេះថាចាប់ពីថ្ងៃទី៦ទី៧ទី៨និងទី៩ខែឧសភាឆ្នាំ២០២១នេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនប្រជាពលរដ្ឋដែលបានល្មើសនឹងបម្រាមគោចររបស់សាលារាជធានីភ្នំពេញចាប់ពីម៉ោង៨យប់ដល់ម៉ោង៣ទៀបភ្លឺបាន៥៦០នាក់ក្នុងនោះធ្វើការសាកសួរនៅតាមអធិការដ្ឋានខណ្ឌចំនួន១៨នាក់ធ្វើការណែនាំអប់រំឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញចំនួន៤០៨នាក់បញ្ជួនទៅធ្វើចត្តាឡីស័កចំនួន១២៧នាក់និងធ្វើការពិន័យអន្តរកាលចំនួន៥នាក់ផងដែរ។

អ្នកនាំពាក្យស្នងការក្រុងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋកុំធ្វើដំណើរល្មើសនឹងបម្រាមគោចរពីម៉ោង៨យប់ដល់ម៉ោង៣ទៀបភ្លឺព្រោះថាបើទោះបីជារាជរដ្ឋាភិបាលបានបិទបញ្ចប់បិទខ្ទប់នៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅខេត្តកណ្តាលក៏ដោយក៏សាលារាជធានីភ្នំពេញនៅតែបន្តដាក់បម្រាមគោចរដដែលទេដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩។
លោក វរសេនីយ៍ឯក សាន សុខសីហា បានបន្តទៀតថា«អីចឹងសូមបងប្អូនប្រជាពលរដ្ឋយល់ថាការអនុវត្តបម្រាមគោចរនៅតែបន្តអនុវត្តដដែលទេទាំងតំបន់ក្រហម តំបន់លឿងទុំនិងតំបន់លឿងខុសគ្នាត្រង់ថាពីមុនអនុវត្តចាប់ពី៨យប់ដល់ម៉ោង៥ទៀបភ្លឺដែលបច្ចុប្បន្ននេះបន្ថយពីម៉ោង៨យប់ដល់ម៉ោង៣ទៀបភ្លឺ។ សមត្ថកិច្ចធ្វើការចល័តគ្រប់កន្លែងទាំងអស់សូមឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តទៅតាមការណែ នាំ របស់រដ្ឋបាលរាជធានីភ្នំពេញឲ្យបានខ្ជាប់ខ្ជួនចៀសវាងការផាកពិន័យ»។

គួររំលឹកថាក្នុងកំឡុងពេលរាជរដ្ឋាភិបាលបិទខ្ទប់នៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី១៥ខែមេសារហូតមកដល់ថ្ងៃទី០៥ខែឧសភាឆ្នាំ២០២១នេះអាជ្ញាធរមានសមត្ថកិច្ចបានចាប់មនុស្សបានចំនួនជិត៥០០នាក់ដែលបានបំពានទៅនឹងបម្រាមបិទខ្ទប់របស់រាជរដ្ឋាភិបាលក្នុងនោះបញ្ជូនទៅតុលាការចំនួន១៣នាក់ឃុំខ្លួនចំនួន១០នាក់កំពុងបន្តនីតិវិធីបន្តចំនួន៣នាក់ អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញជិត១០០នាក់បញ្ជួនទៅចត្តាឡីស័កចំនួន១៤ថ្ងៃចំនួនជាង៣០នាក់និងធ្វើការពិន័យជាទឹកប្រាក់អន្តរកាលចំនួនជិត៣៣០នាក់ផងដែរ៕

អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី