ព័ត៌មានជាតិ
ប្រកាសកម្មវិធីប្រកួតប្រជែងគម្រោងប្លង់ស្ថាបត្យកម្ម វិថីម្ហូបអាហារ (FOOD STREET) ក្រុងស្ទឹងសែន
ដើម្បីបង្កើនគុណភាព និងភាពទាក់ទាញលើវិស័យទេសចរណ៍របស់ខេត្តកំពង់ធំ ក៏ដូចជាចូលរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ពិសេសគាំទ្រដល់ចលនាប្រឡងប្រណាំង”ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ និងសហភាពសហពន្ធ័យុវជនកម្ពុជា មានសេចក្តីសោមន្សរីករាយ សូមប្រកាសដាក់ចេញនូវកម្មវិធីប្រកួតប្រជែងគម្រោងប្លង់ស្ថាបត្យកម្ម លើគម្រោងស្ថាបត្យកម្មវិថីលក់ម្ហូបអាហារ (FOOD STREET) សម្រាប់ក្រុងស្ទឹងសែនដែលជាជ័យលាភីទីក្រុងស្អាតចំណាត់ថ្នាក់ផ្ការំដួលពីរទងថ្នាក់ជាតិ២០១៨-២០២១។
លក្ខខណ្ឌសម្រាប់ការចូលរួមប្រកួតប្រជែង ស្នាដៃស្ថាបត្យកម្មរួមមាន៖
១. សម្រាប់តែនិស្សិតដែលកំពុងសិក្សាឆ្នាំទី៣ ទី៤ និងទី៥ ឬបញ្ចប់ការសិក្សាហើយក្តី តាមបណ្តាសាកលវិទ្យាល័យ វិទ្យាស្ថាន ដែលមានជំនាញស្ថាបត្យកម្ម និងនគរោបនីយវិទ្យា ឬទេសចរណ៏ និងជំនាញពាក់ព័ន្ធ (១ក្រុមមានសមាជិក០៣រូប)។
២.ដាក់ពាក្យសុំប្រកួតប្រជែងស្នាដៃ៖ តាមរយៈប្រព័ន្ធ Online ៖: http://cambodiacleancity.gov.kh/kh/architecture_register
៣.រយៈពេល៖ ចាប់ផ្តើមទទួលពាក្យប្រកួតប្រជែងចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។
៤.គោលការណ៍បច្ចេកទេស៖ គម្រោងស្ថាបត្យកម្មវិថីលក់ម្ហូបអាហារ (FOOD STREET) ត្រូវអនុវត្តន៍តាមគោលការណ៍បច្ចេកទេសដូចតទៅ៖
- ត្រូវមានសោភណភាពល្អព្រមទាំងបង្ហាញពីអត្តសញ្ញាណស្ថាបត្យកម្មបែបខ្មែរ ឬស្ថាបត្យកម្មបែបទំនើប ឬស្ថាបត្យកម្មបែបសហស្សវត្សរ៍ និងគោរពនូវបទដ្ឋាន និងក្បូនខ្នាតឱ្យបានច្បាស់លាស់។
- ត្រូវយកចិត្តទុកដាក់អំពីការអភិវឌ្ឍន៍បៃតង និងលក្ខណៈនៃបែបបទទូទៅនៃស្ថាបត្យកម្មទាក់ទងនឹងទីតាំងភូមិសាស្រ្តនៃទីក្រុង ដែលមិនប៉ះពាល់សោភណភាពគំហើញនៃតំបន់ ភាពស៊ីសង្វាក់ជាមួយទិដ្ឋាភាព បរិស្ថាននិង វប្បធម៌សង្គមជុំវិញ ព្រមទាំងការធ្វើសមាហរណកម្មនៃគម្រោងនៅក្នុងទីតាំង រួមទាំងប្រើនូវសម្ភារៈដែលគិតគូរខ្ពស់ពីបរិស្ថានទីក្រុង។
- ត្រូវគិតគូរអំពីបែបបទនៃការអភិវឌ្ឍន៍ទីក្រុងប្រកបដោយភាពឆ្លាតវៃ (Smart City)
៥.ទំហំការងារ៖ គម្រោងស្ថាបត្យកម្មវិថីលក់ម្ហូបអាហារ (FOOD STREET) នេះមានទំហំការងារដូចខាងក្រោម៖ - ទស្សនៈស្ថាបត្យកម្ម និងការរៀបចំទីក្រុង
- គំនូសប្លង់ដែលមានមាត្រដ្ឋានច្បាស់លាស់(ប្លង់សរុប ប្លង់រូបភាពពីគ្រប់ទិស ប្លង់ពុះយ៉ាងតិចចំនួន២ រូបភាពនេត្រាទស្សន៍ រូបសំណាក់ស្ថាបត្យកម្ម និងប្លង់លម្អិតតាមការចាំបាច់)។
៦.អំពីជ័យលាភីនៃការប្រកួតប្រជែង៖ ចំពោះគម្រោងស្ថាបត្យកម្មដែលជាប់ចំណាត់ថ្នាក់លេខ១ ដល់លេខ៣នឹងទទួលជ័យលាភីពីគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ដូចតទៅ៖ - គម្រោងស្ថាបត្យកម្មដែលជាប់ចំណាត់ថ្នាក់លេខ១ នឹងទទួលបានថវិកាចំនួន ៤ ០០០ ០០០ (បួនលានរៀល) និងវិញ្ញាបនបត្របញ្ជាក់ជ័យលាភី។
- គម្រោងស្ថាបត្យកម្មដែលជាប់ចំណាត់ថ្នាក់លេខ២ នឹងទទួលបានថវិកាចំនួន ៣ ០០០ ០០០ (បីលានរៀល) និងវិញ្ញាបនបត្របញ្ជាក់ជ័យលាភី។
- គម្រោងស្ថាបត្យកម្មដែលជាប់ចំណាត់ថ្នាក់លេខ៣ នឹងទទួលបានថវិកាចំនួន ២ ០០០ ០០០ (ពីរលានរៀល) និងវិញ្ញាបនបត្របញ្ជាក់ជ័យលាភី។
៧.ព័ត៌មានលំអិតសូមទំនាក់ទំនង គណៈកម្មការរៀបចំការប្រកួតប្រជែងនូវរៀងរាល់ម៉ោងធ្វើការ តាមរយៈលេខទូរស័ព្ទ០១០ ៣៤ ៤១ ៥១
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក រកឃើញ ថ្នាំបន្តក់ភ្នែកមួយប្រភេទ មានមេរោគផ្សិត អាចបណ្តាលឲ្យខ្វាក់ ឬស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូងព្រឹកមិញ ក្នុងនោះក៏មានថៃ២នាក់ដែរ