ព័ត៌មានជាតិ
G-Devith និងគូស្នេហ៍ជូនដំណើរកូនក្រុមលើកចុងក្រោយ
តារាចម្រៀងរ៉េបលោក ងួន ចាន់ដេវីដ ហៅG-Devith និងគូស្នេហ៍ ទេព បូព្រឹក្ស បានបង្ហាញអារម្មណ៍តក់ស្លុតបំផុតក្រោយទទួលដំណឹងនៃការស្លាប់របស់អតីតកូនក្រុមស្ថិតក្នុងក្រុមរាំខ្លួនមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍។
ដំណឹងដ៏រន្ធត់នេះបានធ្វើឲ្យតារាចម្រៀងគូស្នេហ៍មួយគូរនេះ ពិតជាសោកស្តាយនិងក្រៀមក្រំបំផុតខណ:ដែលល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ម្សិលមិញG-Devithនិង ទេព បូព្រឹក្ស ក៏បានបង្ហាញវត្តមានចូលរួមបុណ្យសពជាការជូនដំណើរលើកចុងក្រោយផងដែរ។

តាមរយ:ខ្លឹមសារនិងរូបភាពដ៏សោកសៅនោះ G-D evith បានរៀបរាប់ថា ការជូនដំណើរលើកចុងក្រោយជាការជូនដំណើរដែលមនុស្សគ្រប់គ្នាមិនចង់ជួប មិនចង់ពាល់ តែមិនអាចជៀសផុត ។ តែអ្វីដែលឈឺចាប់នោះ គឺសក់សជូនដំណើរសក់ខ្មៅ។ សូមប្អូនទៅកាន់សុគតិភព គីម សែ ។
សូមបញ្ជាក់ថា បុរសវ័យក្មេងម្នាក់ដែលគេដឹងថា ជាអតីតកូនក្រុមស្ថិតក្នុងក្រុមរាំរបស់តារាចម្រៀង G-Devith និង ទេព បូព្រឹក្ស បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បណ្តាលឲ្យស្លាប់ក្រោយបញ្ចូនទៅមន្ទីពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣៥នាទីយប់ថ្ងៃទី០៨ ខែឧសភាឆ្នាំ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុចជិតស្តុបទំនប់កប់ស្រូវក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ