Connect with us

ព័ត៌មានជាតិ

ក្នុងកិច្ចប្រជុំអាស៊ានឆ្នាំ ២០២២ កម្ពុជា នឹងបន្តរក្សាស្ថានភាពអំណោយផលដល់សន្តិភាព និង​ស្ថិរភាពក្នុងតំបន់

បានផុស

នៅ

នៅព្រឹកថ្ងៃច័ន្ទ​ ទី១០​ ខែឧសភា ឆ្នាំ២០២១ នេះ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង​ជាសមាជិកគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ បានអញ្ជើញ​ដឹកនាំក្រុមការងារក្រសួងយុត្តិធម៌ ចូល​រួមកិច្ចប្រជុំអន្តរក្រសួង ស្តីពីការរៀបចំកិច្ច​ប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០២២ តាមប្រព័ន្ធ Video Conference ដែលកិច្ច​ប្រជុំ​នោះ ធ្វើឡើងក្រោមអធិបតីភាព​លោក​ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ​រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជិន ម៉ាលីន បាន​ថ្លែងប្រាបកម្ពុជាថ្មីថា កិច្ចប្រជុំ​នោះមានរបៀបវារៈចំនួន៣ គឺទី១. មូលបទ និងអាទិភាពសម្រាប់កម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ទី២. ការ​ត្រៀមរៀបចំនូវគំនិតផ្តួចផ្តើមរបស់​កម្ពុជា​​សម្រាប់ឆ្នាំ២០២២ និងទី៣. ដំណើរការប្រព្រឹត្ត​ទៅនៃអនុគណៈកម្មការ​នីមួយៗ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២។​​

លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវ នៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ​នៃរាជបណ្ឌិត្យសភាកម្ពុជា ធ្លាប់បាន​លើកឡើងថា សម្រាប់តួនាទីជាប្រធានអាស៊ាន​របស់កម្ពុជា នាឆ្នាំ​២០២២​​ខាងមុខ នៅមានបញ្ហាជាច្រើន​ដែល​ត្រូវប្រឈម ក្នុងនោះ​បញ្ហាជំងឺរាតត្បាតនៃកូវីដ-១៩ នឹងនៅតែជាបញ្ហាប្រឈមសម្រាប់គ្រប់ប្រទេសនៅជុំវិញពិភពលោក ដែលកំពុងតែស្វិតស្វាញស្វែងរកវិធីសាស្ត្រស្តារសេដ្ឋកិច្ច និង​ធុរកិច្ច ដែលស្ទើរតែដួលរលំ ហើយភាពចាំបាច់របស់កម្ពុជាក្នុងឆ្នាំ២០២២ ក្នុងនាមជាប្រ​ធានអាស៊ាន គឺធ្វើយ៉ាងណាបន្តរក្សា និងគ្រប់គ្រងស្ថានភាពបរិស្ថាន​ ដែលអំណោយផល​ដល់សន្តិភាព និងស្ថិរភាព ដើម្បីទ្រទ្រង់ការជំរុញវិបុលភាព​ក្នុង​តំបន់។

បើតាម​លោក អ៊ុច លាង​សម្រាប់ឆ្នាំ២០២២​ខាងមុខ ក្នុងនាម​ប្រធានអាស៊ានប្តូរវេន យើង​ជឿជាក់ថា កម្ពុជានឹងបន្តជំរុញ​ឱ្យមានការ​សម្របសម្រួលដល់ការដោះស្រាយភាពតានតឹង នៃជម្លោះសមុទ្រចិនខាងត្បូង ជាលក្ខណៈទ្វេភាគី ដោយផ្អែកលើ DOC ព្រមទាំងជំរុញធ្វើឱ្យ COC លេចចេញជារូបរាងឱ្យបានឆាប់រហ័ស។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា​ធ្លាប់បានធ្វើជាប្រធានប្តូរវេនអាស៊ាន​ចំនួន២លើករួចមកហើយ  គឺនៅឆ្នាំ២០០២ និងឆ្នាំ២០១២ ហើយនៅឆ្នាំ២០២២ ខាងមុខនេះ កម្ពុជានឹងធ្វើជាប្រធានប្តូរវេនអាស៊ានជាថ្មីម្តងទៀត​ជាលើកទី៣ ហើយដើម្បីឲ្យកិច្ចប្រជុំអាស៊ាន​ ដែលកម្ពុជា​ធ្វើជាម្ចាស់​ផ្ទះទទួលបានជោគជ័យ គណៈកម្មការ​បាន​ចាប់ផ្តើម​រៀបចំជាបណ្តើៗ ក្នុងនោះ​ កាលពីថ្ងៃទី០១ ខែឧសភា កន្លងទៅថ្មីៗនេះ ក្រសួងការបរទេស​ ក៏បានចាប់ផ្តើមប្រកួតប្រជែងរចនានិមិត្តសញ្ញា (Logo) អាស៊ានផងដែរ ​ដែលក្នុងនោះ បេក្ខជន ដែលទទួលជ័យលាភី នឹងទទួលបានរង្វាន់ចំនួន៤​​លានរៀល​ ហើយ​​និមិត្ត​​សញ្ញានោះ នឹងត្រូវយកទៅប្រើប្រាស់ លើរាល់ឯកសារ និងក្នុងព្រឹត្តការណ៍នានារបស់អាស៊ាន នៅពេលកម្ពុជាកាន់តួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២២នោះ។

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម