ព័ត៌មានជាតិ
កម្មករកម្មការិនីជាង២០០នាក់ក្នុងភូមិដំណាក់ធំ២បញ្ឈប់ការប្រមូលផ្តុំលើដងផ្លូវ ក្រោយម្ចាស់ផ្ទះបញ្ចុះថ្លៃបន្ទប់២០ដុល្លារ
បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋ ដែលភាគច្រើនជាកម្មករកម្មការនីរោងចក្រ ប្រមាណជាង២០០នាក់ បានប្រមូលគ្នានៅលើដងផ្លូវ សុំអោយអាជ្ញាធរជួយអន្តរាគមន៍ដល់ម្ចាស់បន្ទប់ជួលចុះថ្លៃបន្ទប់៥០ភាគរយ គេសង្កេតឃើញមានវត្តមានអាជ្ញាធរ និងកម្លាំងនគរបាលចម្រុះជាច្រើន ដឹកនាំដោយឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានចុះអន្តរាគមន៍ ធ្វើការសម្របសម្រួលបញ្ហារបស់បងប្អូនជាមួយម្ចាស់បន្ទប់ជួល។

ក្រោយការសម្របសម្រួលដោយសន្តិវិធីរួចមកឃើញថា ម្ចាស់បន្ទប់ជួលសម្រេចចុះតម្លៃបន្ទប់ត្រឹមតែ២០ដុល្លារ ជូនបងប្អូនប៉ុណ្ណោះ ម្យ៉ាងការបញ្ចុះតម្លៃនេះ ក៏ប្រហាក់ប្រហែលទៅហ្នឹងកម្រិត៥០ភាគរយដែលបងប្អូនទាមទារដែរ ព្រោះក្នុងមួយបន្ទប់ជួលតម្លៃត្រឹម ៥៥ដុល្លារប៉ុណ្ណោះ ។
ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍អោយដឹងថា ការចុះតម្លៃ២០ដុល្លារនេះ គឺម្ចាស់ផ្ទះជួលចុះជូនបងប្អូនតែមួយខែនោះទេ ។ ដោយឡែកចំពោះ បញ្ហាទឹកប្រើប្រាស់ប្រចាំថ្ងៃ គឺខាងរដ្ឋករទឹកស្វយ័តមិនគិតប្រាក់ជូនបងប្អូនចំនួន៣ខែ ប៉ុន្តែបើសម្រាប់ការប្រើប្រាស់អគ្គីសនី គឺត្រូវគិតធម្មតា ។ យ៉ាងណាមិញ ក្រោយការសម្របសម្រួលបញ្ចុះតម្លៃបន្ទប់២០ដុល្លារហើយនោះ បងប្អូនពលរដ្ឋក៏យល់ព្រម ហើយបញ្ឈប់ការប្រមូលផ្តុំលើដងផ្លូវរួចត្រឡប់ចូលទៅតាមបន្ទប់រៀងៗខ្លួនអស់តែម្តង ។

ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានស្នើរសុំបងប្អូនពលរដ្ឋកំពុងរស់នៅបន្ទប់ជួលខាងលើទាំងអស់ សូមមេត្តាអន់ធ្មត់ជាមួយស្ថានការណ៍ដ៏លំបាក នាពេលបច្ចុប្បន្ននេះផង ព្រោះអាជ្ញាធរកំពុងខ្នះខ្នែងយ៉ាងយកចិត្តទុកដាក់ខ្ពស់ណាស់ ក្នុងការកាត់ផ្តាច់ប្រភពចម្លង ក៏ដូចជាបំផ្លាញជម្ងឺកូវីដ១៩នេះ អោយរលាយបាត់ពីប្រទេស ដូច្នេះសូមបងប្អូនមានការយោគយល់នូវភាពលំបាកមួយចំនួន ហើយមេត្តាគោរពអោយបានខ្ជាប់ខ្ជួននូវវិធានការណ៍សុខាភិបាល ពិសេស វិធានការការពាររបស់ប្រមុខថ្នាក់ដឹកនាំ គឺ៣ការពារ និង៣កុំ ។
ការប្រមូលផ្តុំគ្នាខាងលើ ធ្វើឡើងនៅលើកំណាត់ផ្លូវវេងស្រេង ទល់មុខបន្ទប់ជួលរបស់ពួកគេ ស្ថិតក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ បង្កការភ្ញាក់ផ្អើលកាលពីវលាម៉ោង ១០ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ។

ចំពោះមូលហេតុដែលបងប្អូនពលរដ្ឋសុំអោយអាជ្ញាធរជួយអន្តរាគមន៍ដល់ម្ចាស់ផ្ទះ ចុះថ្លៃ៥០ភាគរយនោះ គឺដោយសារពួកគេពុំមានលុយកាក់បង់គ្រប់ចំនួនឡើយ ព្រោរយះពេល១ខែកន្លងទៅ ពួកគេពុំបានចេញទៅខាងក្រៅប្រកបការងារអ្វីទាំងអស់ ដោយសារតែបញ្ហាជម្ងឺកូវីដ១៩ ។ ម្យ៉ាងវិញទៀត ពួកគេត្រូវជាប់ក្នុងតំបន់បិទខ្ទប់ ដែលជាតំបន់ក្រហមទៀតផង ដូច្នោះទើបពុំអាចមានលទ្ធិភាពគ្រប់គ្រាន់ក្នុងការបង់ថ្លៃផ្ទះជួលពេញថ្លៃដូចសព្វមួយដងជូនម្ចាស់ផ្ទះបានឡើយ ។

សូមបញ្ជាក់ថា ចំនួនបន្ទប់ជួលដែលបងប្អូនតវ៉ាសុំអោយចុះថ្លៃខាងលើ គឺសរុប ៤៩៨បន្ទប់តូចនៅជាប់ៗគ្នាតែម្តង ៕
អត្ថបទ៖ លីហេង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ