Connect with us

ព័ត៌មានជាតិ

រយៈពេល១០ថ្ងៃ ពលរដ្ឋរស់នៅតំបន់ក្រហមជិត៤៥ម៉ឺននាក់បានទទួលការចាក់វ៉ាក់សាំងកូវីដ១៩

បានផុស

នៅ

ក្នុងរយៈពេល១០ថ្ងៃ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិបានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋរស់នៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញបានជិត៤៥ម៉ឺននាក់ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍បានឲ្យដឹងថារយៈពេល១០ថ្ងៃនេះក្រុមការងារចាក់បានចំនួន ៤៤៩,៣១២នាក់ ស្រី ២៤១,៥៨៤នាក់នៅក្នុងខណ្ឌចំនួន៦ក្នុងរាជធានីភ្នំពេញ។ ក្នុងនោះខណ្ឌមានជ័យចាក់បាន ៩៥,០៥៣នាក់ ខណ្ឌដង្កោ ចាក់បាន ១១៣,៣៦៧នាក់ ខណ្ឌកំបូល ចាក់បាន ៧៩,៩៦៦នាក់ ខណ្ឌពោធិ៍សែនជ័យ ចាក់បាន ១៤១,៣៧៨នាក់ ខណ្ឌឫស្សីកែវ ចាក់បាន ១៤,៧៦១នាក់ និងខណ្ឌទួលគោក ចាក់បាន ៤,៧៨៧នាក់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហមបានលើកឡើងថា ដំណើរការចាក់វ៉ាក់សាំងនៅតំបន់ក្រហម បើទោះបីមានការលំបាក និងស្មុគស្មាញបន្តិច ព្រោះស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩នោះ តែដំណើរការរក្សាបានភាពល្អប្រសើរ ហើយដំណើរការចាក់ក៏បានលឿនទៅតាមផែនការ។

បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលនឹងត្រូវចាក់ក្នុងតំបន់ក្រហមខណ្ឌទាំង៦នេះ មានចំនួនសរុបជាង៦០ម៉ឺននាក់។

គួរបញ្ជាក់ថាចាប់ពីថ្ងៃទី១០ខែកម្ភៈរហូតមកដល់ថ្ងៃទី១០ឧសភាឆ្នាំ២០២១មានមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងស៊ីណូហ្វាម វ៉ាក់សាំងស៊ីណូវ៉ាក់និងវ៉ាក់សាំងអាស្ត្រាហ្សេនេកា ខូវីលសែលសរុបចំនួន១៨៩៩៩៨៨នាក់ចាក់លើកទី១បានចំនួន១,៨២ ៥,៤៨៨នាក់អ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់ចំនួន៦៤៩០៨នាក់និងចាក់លើកទី២ចំនួន១១១៧២៨០នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៦ ម៉ោង មុន

បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មិន​ដល់​មួយខែ​ផង ភ្នំភ្លើង Ibu នៅ​ឥណ្ឌូណេស៊ី ផ្ទុះ​ជាង ១ ០០០​ដង​ហើយ

កីឡា៥ ម៉ោង មុន

អ្នក​ឧកញ៉ា សំអាង​​ វឌ្ឍនៈ ឧបត្ថម្ភ​១០០​លាន​រៀល ធ្វើឲ្យ​លោក ធន់ សុភា រំភើប​និយាយមិន​ចង់​ចេញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រឿងសំខាន់ៗ ក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ត្រាំ ជាប្រធានាធិបតីអាមេរិក ទី៤៧

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថាក់ស៊ីន៖​ ក្រុមឆបោក​អនឡាញ​ប្រើ AI ត្រាប់សំឡេង​ លោក ដូណាល់ ត្រាំ​​ ឲ្យ​កូនស្រីលោក​វេរលុយទៅហុងកុង​​

Sokha Hotels

ព័ត៌មានពេញនិយម