ព័ត៌មានជាតិ
អាមេរិកអនុញ្ញាតឱ្យចាក់វ៉ាក់សាំង Pfizer សម្រាប់ពលរដ្ឋអាយុពី ១២ ទៅ ១៥ ឆ្នាំបន្ថែម
បន្ទាប់ពីបានពិនិត្យទិន្នន័យ សុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំង Pfizer ពីការសាកល្បងព្យាបាលរបស់ខ្លួន រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំង Pfizer-BioNTech សម្រាប់ប្រជាពលរដ្ឋខ្លួន ដែលមានអាយុចន្លោះពី ១២ ទៅ ១៥ ឆ្នាំ ។ មុនការប្រកាសពីប្រសិទ្ធភាពវ៉ាក់សាំងទៅលើចន្លោះអាយុប្រជាជនវ័យក្មេងថ្មីនេះ ក្រុមហ៊ុនវ៉ាក់សាំង Pfizer ក៏ត្រូវបានផ្តល់ការអនុញ្ញាតឱ្យប្រើសម្រាប់ចាក់ទៅលើប្រជាជនដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅរួចមកហើយផងដែរ។
ក្រុមហ៊ុនផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដ៏ឈានមុខរបស់អាមេរិកដដែលនេះ ក៏បានបញ្ជាក់ថា ខ្លួនគ្រោងនឹងដាក់ពាក្យសុំការអនុញ្ញាតប្រើប្រាស់ជាបន្ទាន់ សម្រាប់ក្រុមមនុស្សអាយុទាំងនេះនៅក្នុងខែកញ្ញា ឆ្នាំនេះ។ ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនវ៉ាក់សាំងរបស់សហរដ្ឋអាមេរិក ២ផ្សេងទៀត រួមមាន Moderna និង Johnson & Johnson ក៏កំពុងធ្វើតេស្តវ៉ាក់សាំង ការពារជំងឺកូវីដ ១៩ លើកុមាររហូតដល់អាយុ ១៧ ឆ្នាំ ផងដែរ ៕
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង