Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋមិនអស់ចិត្តករណីឆេះផ្ទះស្លាប់មួយគ្រួសារ៥នាក់នៅរស់តែប្ដីម្នាក់

បានផុស

នៅ

ខេត្តកំពង់ឆ្នាំង៖ ករណីឆេះផ្ទះ១ខ្នងបណ្ដាលឱ្យស្លាប់មនុស្សមួយគ្រួសារសរុប៥នាក់មាន ម្ដាយមានផ្ទៃពោះ និងកូនប្រុសតូចៗ៤នាក់ ដោយរួចខ្លួនតែប្ដីម្នាក់ ត្រូវបានប្រជាពលរដ្ឋក្នុងមូលដ្ឋានមិនអស់ចិត្តដោយសារ នៅរស់តែប្ដីម្នាក់ ទន្ទឹមពេលមុនកើតហេតុប្ដីប្រពន្ធមានទំនាស់ជាមួយគ្នា។ ជាមួយគ្នានេះសមត្ថកិច្ចចម្រុះមកពីក្រសួង រួមទាំងប៉ូលីសអន្តរជាតិ សហការជាមួយសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង កំពុងស្រាវជ្រាវ។

ទីតាំងកើតហេតុស្ថិតនៅក្នុងភូមិដើមជ្រែ ឃុំឃុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពក្រៅផ្លូវការពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ ប្តីឈ្មោះ នន់ សារ៉េត អាយុ៣៨ឆ្នាំ បានខឹងប្រពន្ធហើយចាក់សោទ្វារជាប់ រួចដើរទៅផឹកបាត់ តែគេឆ្លើយប្រាប់សមត្ថកិច្ចថាពេលកើតហេតុគេនៅក្នុងបង្គន់ក្រោយផ្ទះ។

ពលរដ្ឋបានលើកឡើងថា៖ “ដូច្នេះហើយពេលកើតហេតុ ជនរងគ្រោះជាប្រពន្ធ និងកូនប្រុសតូចៗទាំង៤នាក់ចេញពីផ្ទះមិនរួច ទើបបណ្តាលឱ្យឆេះស្លាប់ទាំងអស់គ្នានៅក្នុងផ្ទះតែម្ដង។ ហើយបើប្ដីនៅក្នុងបង្គន់ក្រោយផ្ទះមែន ហេតុអ្វីជួយប្រពន្ធកូនមិនបាន?”។

ប្រភពខាងលើនេះបានឱ្យដឹងទៀតថា ២ថ្ងៃមុនពេលកើតហេតុ ប្ដីប្រពន្ធមានទំនាស់គ្នា និងកន្លងមកក៏ធ្លាប់ឈ្លោះគ្នាជារឿយៗផងដែរ។​
ស្ត្រីជាប្រពន្ធ ឈ្មោះ អៀន សុខ អាយុ៣៨ឆ្នាំ មានមុខរបរលក់ខោអាវជជុះ ដែលបានទុកដាក់ខោអាវជជុះពេញមួយកំណាត់ផ្ទះខាងក្រោម  ហើយផ្ទះ១កណាត់ក្រោយមានឡៅតឿ ប៉ុន្តែជាន់ក្រោមពុំមានបង្អួចទេ មានតែទ្វារចេញចូលខាង មុខ និងខាងក្រោយតែប៉ុណ្ណោះ។

លោក ស៊្រន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង ប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នេះថា សមត្ថកិច្ចកំពុងសិក្សាករណីនេះ អាចចេញជារបាយការណ៍ឆាប់ៗនៅពេលខាងមុខ ដោយក្រុមសមត្ថកិច្ចទើបចុះស្រាវជ្រាវកាលពីម្សិលមិញ ឥឡូវកំពុងធ្វើកិច្ចការហ្នឹង ហើយអាចមានរបាយកាណ៍លម្អិតបន្តទៀតនៅពេលខាងមុខ។ យើងមិនទាន់អាចសន្និដ្ឋានបានយ៉ាងណានោះទេ ព្រោះសមត្ថកិច្ចកំពុងធ្វើកិច្ចការហ្នឹងហើយ។

លោកវរសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់កាលពីល្ងាចថ្ងៃទី១០ ខែឧសភាថា ករណីនេះសមត្ថកិច្ចចម្រុះមកពីក្រសួងរួមមាន នាយកដ្ឋានព្រហ្មទណ្ឌបច្ចេកទេសនាយកដ្ឋានអគ្គីភ័យ និងប៉ូលីសអន្តរជាតិផ្នែកកោសល្យវិច័យផងដែរ បានចូលរួមសហការជាមួយសមត្ថកិច្ចចម្រុះក្នុងខេត្តកំពង់ឆ្នាំង ពិនិត្យលើទីតាំងកើតហេតុ និងសពជនរងគ្រោះយ៉ាងហ្មត់ចត់។

លោកស្នងការរងបានបញ្ជាក់ទៀតថា ជាលទ្ធផលព័ត៌មានគឺនៅរេចុះរេឡើង រកមិនទាន់ឃើញករណីអ្វីច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែការសន្និដ្ឋានជាបឋម គឺជាករណីទុស្សេខ្សែភ្លើងឆេះផ្ទះ។

តាមរបាយការណ៍របស់លោក យឹម សារិន អភិបាលស្រុកបរិបូណ៌ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា មានករណីឆេះផ្ទះមួយខ្នង ដោយមិនបានបញ្ជាក់ថាករណីឆេះនេះបណ្តាលមកពីអ្វីនោះទេ នៅចំណុចអ្នកអារាជក្នុងភូមិដើមជ្រែ ឃុំឃុនរ៉ង ស្រុកបរិបូណ៌ នៅម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ បណ្ដាលឲ្យមនុស្សចំនួន៥នាក់ស្លាប់ក្នុងនោះមាន ១ឈ្មោះ អៀន សុខ អាយុ៣៨ឆ្នាំ ត្រូវជាប្រពន្ធ (មានផ្ទៃពោះ) ២ឈ្មោះ សេង រក្សា អាយុ៩ឆ្នាំ ៣ឈ្មោះ សេង ជីវន្ត័ អាយុ៦ឆ្នាំ ៤ ឈ្មោះ សេង ជីវ៉ា អាយុ៦ឆ្នាំ (កូនភ្លោះជា មួយកូនទី៣) និង៥ឈ្មោះ ឡុង ចំរើន អាយុ៣ឆ្នាំ កូនទាំង៤នាក់ ខាងលើនេះសុទ្ធតែប្រុសទាំងអស់៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម