​អភិបាល​ក្រុង​ បន្ត​ចែក​ម៉ាស់​ដោយ​ផ្ទាល់​ដៃ​ជូន​អ្នកដំណើរ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

​អភិបាល​ក្រុង​ បន្ត​ចែក​ម៉ាស់​ដោយ​ផ្ទាល់​ដៃ​ជូន​អ្នកដំណើរ

Published

on

នៅព្រឹកថ្ងៃទី១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០នេះ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ​បន្ត​ដឹកនាំ​មន្ត្រី ចុះចែកម៉ាស់ក្រណាត់របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ជូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ នៅ​ចំណុច​ស្តុបអ៊ីនធើកុងទីណង់តាល់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

សកម្មភាព​នេះ គឺ​ដើម្បី​រំលឹក​ដល់​ប្រជាពលរដ្ឋ ត្រូវពាក់ម៉ាស់ជាប់ជានិច្ចទៅតាមការ​ណែនាំរបស់ក្រសួង​សុខា​ភិ​បាល ដើម្បីការពារនូវការរីករាលដាលនៃជំងឺកូវីដ-១៩។

ក្នុងការចែកម៉ាស់ផ្ទាល់ដៃជូនទៅដល់អ្នកដំណើរនេះ អភិបាល​រាជធានី​ភ្នំពេញ ​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ អនុវត្ត​វិធាន​របស់​ក្រសួង​សុខាភិបាល​ដោយ​ត្រូវ​ពាក់​ម៉ាស់ លាង​ដៃ​នឹង​អាល់កុល ការ​សម្អាត ​អនាម័យ​ខ្លួន​ប្រាណ និង​ការ​រក្សា​គម្លាត​សុវត្ថិភាព ជាដើម ។

លោក​បញ្ជាក់​ថា ម៉ាស់​ទាំង​នេះ ជា​អំណោយ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយ​សម្ដេច​​​​បាន​ប្រគល់​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ នៅ​ក្នុង​សហគមន៍​ដែល​មិន​មាន​ថវិកា​គ្រប់គ្រាន់​ក្នុង​ការ​ទិញ​ម៉ាស់​ពាក់​ការពារ​ជំងឺ​កូវីដ-១៩ ៕

អត្ថបទ ៖ ស្រីរ័ត្ន

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ10 mins ago

វៀតណាមនឹងចាប់ផ្ដើមសាកល្បងវ៉ាក់សាំងកូវីដទីពីរលើមនុស្សនៅខែក្រោយ

ព័ត៌មានអន្ដរជាតិ15 mins ago

ធ្លាយវីដេអូសម្ងាត់ គ្រូពេទ្យក្រុងអ៊ូហានសារភាពថា ពួកគេត្រូវបានប្រាប់ឲ្យនិយាយកុហកអំពីវីរុសកូរ៉ូណា

ព័ត៌មានជាតិ18 mins ago

គម្លាត​បុគ្គល​និង​គម្លាត​សង្គម​ គឺជា​វិធានការ​ដ៏​មុត​ស្រួច សម្រាប់​ការ​អនុវត្ត​ជាប្រចាំ​របស់​កម្លាំង​អាវុធហត្ថ​

ព័ត៌មានជាតិ30 mins ago

រដ្ឋបាល​ខណ្ឌដង្កោ​បន្ត​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និង​ពង្រឹង​ច្បាប់​ចរាចរណ៍

ព័ត៌មានជាតិ32 mins ago

ខណ្ឌ ៤ កណ្តាល​ក្រុង អ្នក​ល្មើស​នោមពាសវាលពាសកាល នឹង​បន្ត​ចាប់​មិន​លើកលែង

ព័ត៌មានពេញនិយម