Connect with us

ព័ត៌មានជាតិ

ឧកញ៉ា ១២៦រូប ឧបត្ថម្ភថវិកា និងសម្ភារដល់កងទ័ពជើងគោក និងសមាគមគ្រូពេទ្យស្ម័គ្រចិត្ត TYDA

បានផុស

នៅ

នៅព្រឹកថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១ ក្រុមសប្បុរសជន ដែលជាអ្នកឧកញ៉ា និងឧកញ៉ាកម្ពុជាចំនួន១២៦ នាក់ បានរួបរួមគ្នាបរិច្ចាគជាថវិកាសរុប $1,095,334.00 និងសម្ភារមួយចំនួនទៀត ជូនដល់កងទ័ពជើង គោកនៃកងយោធពលខេមរភូមិន្ទ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច តេជោ (TYDA) សម្រាប់ជាការរួមចំណែក ជួយគាំទ្រដល់ប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

នៅក្នុងឱកាសទទួលថវិកា និងសម្ភារខាងលើនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក៏ដូចជាជំនួសមុខជូនលោកជំទាវ ពេជ ចន្ទមុន្នី ប្រធានដឹកនាំក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងការកោតសរសើរចំពោះការផ្តួចផ្តើម និងសមានចិត្តរបស់សប្បុរសជនទាំង ១២៦រូប ដែលបានរួបរួមគ្នាឧបត្ថម្ភគាំទ្រដល់កងទ័ព ក៏ដូចជាសមាគមនៅក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាលនៅក្នុងប្រទេស។

អ្នកឧកញ៉ា លី យ៉ុង ផាត់ និងអ្នកឧកញ៉ា គិត ម៉េង តំណាងឱ្យសប្បុរសជនជាអ្នកឧកញ៉ា និងឧកញ៉ាកម្ពុជាទាំង១២៦ រូប បានសម្តែងនូវចំណាប់អារម្មណ៍ពេញចិត្ត និងគោរពកោតសរសើរចំពោះការលះបង់របស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ និងការខិតខំពុះពាររបស់ក្រុមគ្រូពេទ្យ ក៏ដូចជាកងកម្លាំងរបស់យើងទាំងអស់នៅក្នុងការទប់ស្កាត់ការរាត្បាតនៃជំងឺកូវីដ-១៩ ក្នុងពេលដ៏លំបាកចំពោះមុខនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម