Connect with us

ព័ត៌មានជាតិ

​ផ្លូវ​ច្រើន​ខ្សែ​នៅ​ខេត្ត​ព្រះវិហារ និង​តាម​ក្រវាត់​ព្រំដែន​កម្ពុជា-ឡាវ-ថៃ បាន​ជួសជុល​រួចរាល់

បានផុស

នៅ

ផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-ឡាវ-ថៃ និងផ្លូវជាច្រើនខ្សែទៀត នៅខេត្តព្រះវិហារ ដែល​រងការខូចខាត​ដោយ​ជំនន់ទឹកភ្លៀង នាពេលកន្លងមក ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ ធ្វើការជួស​ជុល​បានរួចរាល់ហើយ ដើម្បីសម្រួលដល់​ការធ្វើដំណើរ​ និងដឹកជញ្ជូន​។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះថា ​ក្រោយជំនន់ទឹកភ្លៀង មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បាន​ធ្វើការស្តារ និងជួសជុលឡើងវិញ នូវ​ផ្លូវជាតិលេខ៩៤ ពីស្រុកឆែប ទៅព្រំដែនឡាវ ប្រវែង៦៥គីឡូម៉ែត្រ ផ្លូវជាតិលេខ៩៥ ពីស្រុកឆែប ទៅស្រុក​ជ័យសែន ផ្លូវក្រាលគ្រួសក្រហម ប្រវែង១៣​គីឡូ​ម៉ែត្រ ពីផ្លូវជាតិ​លេខ៦២ ពីភូមិភ្នំដែក ឃុំរម្មណីយ៍ ទៅភូមិស្វាយដំ​ណាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំ លាងទ្រី បានបន្តទៀតថា ដោយឡែក កាលពីថ្ងៃទី១២ ខែវិច្ឆិកា ក្រុមការងារថែទាំផ្លូវថ្នល់​នៃមន្ទីរ​សាធារណ​ការ ខេត្តព្រះវិហារ បានបញ្ចប់ការជួសជុលផ្លូវជាតិលេខ៩២ ជាប្រភេទផ្លូវក្រាលគ្រួស​ក្រហម ប្រ​វែង៨៧.៨​គីឡូ​ម៉ែត្រ ចាប់ពីព្រំប្រទល់ខេត្តស្ទឹងត្រែង-ព្រះវិហារ ឆ្លងកាត់ឃុំកំពង់ស្រឡៅមួយ កំពង់​ស្រ​ឡៅ​ពីរ(ព្រំដែនកម្ពុជា-ឡាវ) ឆ្ពោះទៅកាន់បន្ទាយស្រម៉ោច នៃស្រុកជាំក្សាន្ត(ព្រំដែនកម្ពុជា-ថៃ) និងផ្លូវ​ខេត្ត2PVH7 ប្រវែង១៧.៧៩គីឡូម៉ែត្រ ពីអូរជុងទៅកាន់របុញ នៃស្រុកជាំក្សាន្ត ក៍ត្រូវបានជួសជុល​រួចរាល់​ហើយដែរ។

សរុបមកផ្លូវដែលគ្រប់គ្រងដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ ក្រោយរងការខូច​ខាត​ដោយជំនន់​ទឹកភ្លៀង គឺត្រូវបានស្តារ និងជួសជុលឡើងវិញ សម្រេចបានលទ្ធផល​ស្ទើ១០០%ខណៈ​បច្ចុប្បន្ន​នេះ​ ​ក្រុមការងារថែទាំផ្លូវថ្នល់ ដែលកំពុងឈរជើងតាមគោលដៅក្នុង​ស្រុកនីមួយៗកំពុង​យកចិត្ត​ទុក​ដាក់ជួសជុល និង​លុប​សំបុក​មាន់ និង​កាត់​ស្មៅ​តាម​ដង​ផ្លូវ​ផងដែរ។

លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែលធ្វើដំណើរតាមដងផ្លូវ ត្រូវ​គោរព​ច្បាប់​ចរាចរណ៍ ឲ្យបាន     គ្រប់ៗ​គ្នា ពិសេសត្រូវចូលរួមថែរក្សាផ្លូវថ្នល់ ដោយមិនត្រូវដឹក​លើស​ទម្ងន់ និងយកចំណីផ្លូវ​ធ្វើអាជីវកម្ម​ជាដាច់​ខាត​៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៧ នាទីutes មុន

Seungri គ្រោងបណ្តាក់ទុនអាជីវកម្មថ្មីលើទឹកដី ចិន

សេចក្ដីជូនដំណឹង១៤ នាទីutes មុន

អ្នកនាង កាតុ បង្ហាញក្តីរីករាយខ្លាំង ក្រោយទទួលបានប័ណ្ណកម្មសិទ្ធិពីបុរី ឡេង ណាវ៉ាត្រា 6A ដែលសម្របសម្រួលពីសួងរៀបចំដែនដី

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ធនាគារពិភពលោក ឲ្យ​អ៊ុយក្រែន​ចំនួន​​៤៣២​លានដុល្លារ ស្ដារហេដ្ឋារចនាសម្ព័ន្ធដឹក​ជញ្ជួន

ព័ត៌មានជាតិ៣៥ នាទីutes មុន

លោក ហេង សួរ ៖ ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ កំពុងចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្ដុះបណ្ដាលកម្លាំងជំនាញនៅប្រទេសកម្ពុជា

ព័ត៌មានជាតិ៤៧ នាទីutes មុន

មន្ត្រីជាន់ខ្ពស់សុខាភិបាល ណែនាំក្រុមការងារយកចិត្តទុកដាក់បង្ការជំងឺឆ្លងនៅតាមច្រកព្រំដែន នាឱកាសបុណ្យចូលឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម