Connect with us

ព័ត៌មានជាតិ

ក្រុម​អ្នករត់ម៉ូតូកង់បី ថា ការផ្តល់អំណោយ គឺពិតជា​ជួយ​សម្រាល​ការលំបាក​បាន​ច្រើន​អំឡុង​ពេល​​​បិទខ្ទប់

បានផុស

នៅ

ក្រុមប្រជាពលរដ្ឋអ្នកប្រកបរបររត់ម៉ូតូកង់បី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ដែលបានផ្តល់ជាអំណោយ ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល ដើម្បីដោះស្រាយការហូបចុកក្នុងគ្រាដែលឆ្លងជំងឺកូវីដ១៩ធ្ងន់ធ្ងរ។

លោក មិន ផាត មានស្រុកកំណើត នៅភូមិថ្នល់បត់ ស្រុកព្រៃកប្បាស ខេត្តតាកែវ មករស់ នៅរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងរយៈពេលបិទខ្ទប់ គឺអាជ្ញាធរ ដែល មានសហ ភាពសហព័ន្ធយុវជនកម្ពុជាបានផ្តល់ជាអំណោយ ដែល​មានឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន ដែល បានផ្តល់អំណោយដល់សមាគមរបស់លោក និងឯកឧត្តម ឌីវិជ្ជា និងលោក ជំទាវ ហ៊ុន ម៉ាណា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា ការទទួលអំណោយនេះ គឺចំពេលដែលជួបការអត់ឃ្លានអំឡុងពេលបិទខ្ទប់ ហើយ ទទួលបានអំណោយ សប្បាយចិត្តក្រៃលែង ដែលបានថ្នាក់ដឹកនាំ ផ្តល់អំណោយអោយ ក្រុមយើងខ្ញុំដែលជាសមាជិក។

លោក អ៊ាន សំអាត អ្នករត់កងបី មានស្រុកកំណើតមកពីខេត្តបាត់ដំបង បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ ដែលយកចិត្តទុកដាក់ ផ្តល់ជំនួយជាស្បៀងដល់ក្រុមពួកលោក។

លោកថា ពេលដែលបិទខ្ទប់លោកទទួលបានការយកចិត្តទុកដាក់ ដូចជាការផ្តល់អំណោយ ដែលមានអង្ករ ដែលលោកអរខ្លាំងណាស់។ ប្រជាពលរដ្ឋរូបនេះ ក៏ថ្លែងអំណគុណដល់ ថ្នាក់ដឹកនាំ ដែលបាន​ផ្តល់ជំនួយ ក្នុងរដូវកាលកូវីដ១៩។

លោក វ៉ាន់ គិរម្យ រស់នៅសង្កាត់បឹងកេងកង ២ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានឱ្យដឹងថា អំឡុងពេលបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ លោកទទួលបានការណែនាំ ពីអាជ្ញាធរ សមត្ថកិច្ច ដូចជាក ៣ ការពារ ៣ កុំ និងទទួលបានការឧបត្ថម្ភពីថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល។ លោកប្រាប់ដែរថា ការបិទខ្ទប់របស់កងកម្លាំងសមត្ថកិច្ចគឺដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ។

លោក ឃីន គឹមយ៉ុន មកពីខេត្តត្បូងឃ្មុំ បានប្រាប់ដែរថា លោកទទួលបានការយកចិត្តទុក ដាក់​​ពី​រាជរដ្ឋាភិបាល ដូចជាការជួយណែនាំ មិនឱ្យចេញក្រៅផ្ទះ និងផ្តល់អំណោយអង្កស្បៀងជាដើម៕ ់

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម