Connect with us

ព័ត៌មានជាតិ

សម្តេច ទៀ បាញ់​ បញ្ជាឱ្យស្រាវ​ជ្រាវរកអ្នកឆ្លង​កូវីដ‑១៩ហើយ បែរជាមកចាក់វ៉ាក់សាំង ផ្តន្ទាទោសតាមច្បាប់

បានផុស

នៅ

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាឲ្យក្រុមកំពុងប្រតិបត្តិការដំណើរការចាក់វ៉ាក់សាំងទាំងអស់ ស្រាវជ្រាវករណីបុគ្គលមួយចំនួនមានវិជ្ជមានកូវីដ‑១៩ ហើយបែរជានៅតែបណ្តោយឱ្យមកចាក់វ៉ាក់​​សាំង យកមកផ្តន្ទាទោសទៅតាមច្បាប់ជាកំហិត។ សម្ដេចពិជ័យសេនា សង្កត់ធ្ងន់ក្នុងសារជាសំឡេងរបស់សម្ដេចទៀតថា បើសិនជារកឃើញថា មានករណីមន្ត្រីជំនាញណាទៀត ដែលធ្វេសប្រហែសបណ្តោយឱ្យអ្នកជំងឺកូវីដ មកចាក់វ៉ាក់សាំងទៀតនោះគឺ ត្រូវទទួលខុសចំពោះមុខច្បាប់ ព្រោះនេះ ជា​​ចេតនាហើយបង្កហានិភ័យចម្លងទៅអ្នកដ៏ទៃ។

យោងតាមច្បាប់ទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បានកំណត់ថា ចំពោះបុគ្គលណាអ្នកគេច វេះពីការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាលត្រូវផ្តន្ទាទោសត្រូវដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ២០លានរៀល និងត្រូវដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំកាលបើអំពើខាងលើនេះ បានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម