ព័ត៌មានជាតិ
អភិបាលរាជធានី ប្រគល់ថ្នាំវីតាមីនCជាង២០០០ទីបនិងផ្តល់ស្បៀងអាហារមួយចំនួន ជូនមន្ទីរសុខាភិបាលនិងមន្ទីរសង្គមកិច្ច
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានប្រគល់ថ្នាំវីតាមីនសេ (C) ជាង២០០០ទីប ជូនដល់មន្ទីរសុខាភិបាលរាជធានីភ្នំពេញនិងមន្ទីរសង្គមកិច្ច អតីតយុវជននិងយុវនីតិសម្បទារាជធានីភ្នំពេញ ដើម្បីយកទៅជួយលើការងារព្យាបាលជំងឺកូវីដ-១៩ ខណៈដែរ មានប្រជាពលរដ្ឋជាង១ម៉ឺននាក់ហើយ បានឆ្លងរាលដាលនូវជំងឺកូវីដ-១៩នេះ។

ពិធីប្រគល់និងទទួលថ្នាំពេទ្យនេះ បានធ្វើឡើងនារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញនិងលោកស្រី មុំ ចាន់ដានីប្រធានមន្ទីរសង្គមកិច្ចអតីតយុវជននិងយុវនីតិសម្បទារាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះ លោក ឃួង ស្រេង បានធ្វើការណែនាំឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញយកចិត្តទុកដាក់មើលថែទាំអ្នកជំងឺ និងឲ្យថ្នាំព្យាបាលទៅតាមវេជ្ជបញ្ជារបស់សុខាភិបាលឲ្យបានត្រឹមត្រូវ។ បន្ថែមពីលើនេះទៀត លោក ឃួង ស្រេង ក៏បានធ្វើការណែនាំឲ្យប្រធានមន្ទីរសង្គមកិច្ចអតីតយុវជននិងយុវនីតិសម្បទារាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់មើលថែទាំ បងប្អូនជនពិការភាព ដែលរស់នៅក្រោមការគ្រប់គ្រងរបស់មន្ទីរសង្គមកិច្ចឲ្យបានល្អជាមួយនិងការផ្តល់ស្បៀងអាហារជូនពួកគាត់ផងដែរ។


លោក ងី មានហេង បានបញ្ជាក់ផងដែរថា ថ្នាំប្រភេទវីតាមីនC ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនមន្ទីរសុខាភិបាលនៅពេលនេះ ពិតជាថ្នាំដែលមានសារសំខាន់ដោយជួយធ្វើឲ្យអ្នកជំងឺកូវីដ១៩ មានកម្លាំងកំហែងនិងបានឆាប់ជាសះស្បើយជាមួយនឹងការបំប៉ននូវចំណីអាហារ ដែលមានដូចជាស្វាយខ្ចីនិងក្រូចឆ្មារជាដើម ដែលជួយឲ្យអ្នកជំងឺអាចបានឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩បានរហ័ស។



អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានប្រគល់ជូនមន្ទីរសុខាភិបាលរាជធានីភ្នំពេញរួមមាន ថ្នាំវិតាមីន C ចំនួន ១.៩០០ទីប។ ប្រគល់ជូនមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ថ្នាំវីតាមីន C ចំនួន ៥០០ទីប មី ចំនួន ១០កេសធំ និងផ្ដល់ជូនជនពិការភាព ចំនួន ១៣៥នាក់ ក្នុងមួយម្នាក់ៗទទួលបាន អង្ករ ចំនួន២៥គីឡូក្រាម មី មួយកេសតូច និងត្រីខ១០កំប៉ុង៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី