ព័ត៌មានជាតិ
ស្បៀងអាហាររបស់ ក្រុមគ្រួសារ ត្រកូល«ឯក» និងសម្តេចតេជោ ប្រគល់ជូនពលរដ្ឋចំនួន២៥០គ្រួសារនៅខណ្ឌទួលគោក
ភ្នំពេញ ៖ អំណោយជាស្បៀងអាហាររបស់ក្រុមគ្រួសារ ត្រកូល«ឯក» ដែលគៀងគរដោយលោកយាយ Jeanette kim នៅសហរដ្ឋអាមេរិក ត្រូវជាជីដូន របស់លោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបាននាំយកមកប្រគល់ជូន ប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក ដែលជាសង្កាត់មួយត្រូវបានអាជ្ញាធរបិទខ្ទប់ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩។
លោកឯក ឃុនដឿននៅរសៀលថ្ងៃទី១១ ខែមេសានេះ បាននាំយកអំណោយរបស់ក្រុមគ្រួសារ ត្រកូល«ឯក» និងអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជូនប្រជាពលរដ្ឋចំនួន ២សង្កាត់ ចំនួន២៥០ គ្រួសារ ដើម្បីរំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់បិទខ្ទប់។
អំណោយរបស់សម្ដេចតេជោហ៊ុន សែន បានប្រគល់ជូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ទឹកល្អក់ទី៣ចំនួន ១៥០គ្រួសារ នឹងបន្តចែកជូនប្រជាពលរដ្ឋនៅសង្កាត់បឹងសាឡាង ដែលជាអំណោយរបស់ក្រុមគ្រួសារត្រកូល«ឯក» ចំនួន១០០គ្រួសារ សរុបចំនួន២៥០គ្រួសារ។
លោកឯក ឃុនដឿន បានមានប្រសាសន៍លើកឡើងថា អំណោយចំនួន១៥០គ្រួសារ ដែលចែកបងប្អូនប្រជាពលរដ្ឋនៅសង្កាត់ទឹកល្អក់ទី៣នេះ ជាអំណោយ របស់សម្ដេចតេជោហ៊ុនសែន។
ចំណែកអំណោយដែលប្រគល់ជូនប្រជាពលរដ្ឋ១០០ គ្រួសារនៅក្នុងសង្កាត់បឹងសាឡាងវិញ ជាអំណោយរបស់ក្រុមគ្រួសារត្រកូល ឯក ដឹកនាំដោយលោកយាយ Jeanette kim នៅសហរដ្ឋអាមេរិក ដែលជាជីដូនរបស់លោក ដោយលោកយាយ បានកៀងគរ ក្រុមគ្រួសារ ត្រកូល ឯក ចំនួន៤៥រូប បានទឹកប្រាក់ចំនួន ៣០០០ ដុល្លារ ដើម្បីទិញស្បៀងអាហារ មកប្រគល់ជូនប្រជាពលរដ្ឋដែលមានជាភាពខ្វះខាតនៅអំឡុងពេលនេះបិទខ្ទប់នេះ។
ក្នុងពិធីចែកអំណោយនោះដែរ លោកឯក ឃុនដឿន ក៏បានសូមអោយបងប្អូនប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយអនុវត្តឱ្យបាននូវ វិធានរបស់ក្រសួងសុខាភិបាល និងអនុវត្តន៍៣កុំនិង៣ការពារ៕
ដោយ ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ព័ត៌មានជាតិ១២ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ