ព័ត៌មានជាតិ
សមាជិកគ្រួសារសពអ្នកលក់សាច់គោនៅផ្សារចាមព្រែកប្រា ផ្ទុកជំងឺកូវីដ២នាក់ទៀតហើយ
ភ្នំពេញ ៖ ពិតជាគួរឲ្យភ័យខ្លាចចំពោះជំងឺកូវីដ១៩ដ៏សាហាវនេះ។ ជាក់ស្តែងនៅវេលាម៉ោង១៩និង១៥នាទីយប់ថ្ងៃទី១១ ខែឧសភានេះ ក្រុមគ្រូពេទ្យបង្អែកខណ្ឌច្បារអំពៅបានចុះមកយកសមាជិកគ្រួសារសពស្ត្រីលក់សាច់គោនៅផ្សារចាមបន្ថែមទៀត បើសរុបចំនួន៣លើកគឺត្រូវជា៩នាក់ហើយ។

តាមសេចក្តីរាយការណ៍ពីលោក ស្រេង គឹមស្រ៊ន នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅបានឲ្យដឹងថា ចាប់តាំងពីស្ត្រីឈ្មោះ ម៉ឹត សៃម៉ាស់ អាយុ៥៣ឆ្នាំមុខរបរលក់សាច់គោនៅផ្សារចាមមានទីលំនៅផ្ទះលេខ៥០៦ផ្លូវ៣៦៩ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានស្លាប់នៅក្នុងផ្ទះ កាលពីព្រឹកថ្ងៃទី៧ ខែឧសភានេះមកគឺសមាជិកគ្រួសារសពក្នុងផ្ទះចំនួន១៥នាក់ត្រូវបានរកឃើញមានផ្ទុកវីរូសកូវីដ១៩ សរុប៩នាក់ ហើយមកដល់យប់ថ្ងៃទី១១ ខែឧសភានេះ។

លោកនាយករងរដ្ឋបានឲ្យដឹងថា បន្ទាប់ពីគ្រូពេទ្យពិនិត្យសពរកឃើញមានវីជ្ជមានកូវីដ១៩មកគឺក្រុមគ្រួសារសពបានបដិសេធថា ស្ត្រីដែលស្លាប់ពុំមានជំងឺកូវីដនោះទេ។ រហូតដល់ពន្យារពេលពិនិត្យសំណាកសពចំនួន២លើកនៅតែរកឃើញមានវិជ្ជមានកូវីដ ទើបគ្រួសារសពសុខចិត្តឲ្យគ្រូពេទ្យដឹកយកទៅបញ្ចុះទាំងកណ្តាលយប់ ថ្ងៃទី៧ ខែឧសភា។

លុះដល់ថ្ងៃទី៨ គ្រូពេទ្យចុះយកសំណាកសមាជិកក្នុងគ្រួសារសពចំនួន១៥នាក់ ក៏បានរកឃើញអ្នកឆ្លង៥នាក់និងបន្តមកថ្ងៃទី១០ខែឧសភា បានរកឃើញ២នាក់បន្ថែម។ ប៉ុន្តែនៅយប់ថ្ងៃទី១១ស្រាប់រកឃើញ២នាក់ទៀត។ ដូច្នេះសមាជិកក្នុងគ្រួសារត្រូវបានរកឃើញរហូតដល់ទៅ៩នាក់ឯណោះ។ហើយមិនដឹងថា នៅមានប៉ុន្មានទៀតទេដែលឆ្លងពីសពស្ត្រីលក់សាច់គោរូបនេះ៕
ដោយ ៖ នរា


-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
សន្តិសុខសង្គម៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ចរាចរណ៍២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត