ព័ត៌មានជាតិ
តេស្តឃើញសមាជិកគ្រួសារសពអ្នកលក់សាច់គោនៅផ្សារចាមព្រែកប្រា ២នាក់ ឆ្លងកូវីដ
លោក ស្រេង គឹមស្រ៊ន នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅបានឲ្យដឹងថា ចាប់តាំងពីស្ត្រីឈ្មោះ ម៉ឹត សៃម៉ាស់ អាយុ៥៣ឆ្នាំមុខរបរលក់សាច់គោនៅផ្សារចាមមានទីលំនៅផ្ទះលេខ៥០៦ផ្លូវ៣៦៩ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានស្លាប់នៅក្នុងផ្ទះ កាលពីព្រឹកថ្ងៃទី៧ ខែឧសភានេះមកគឺសមាជិកគ្រួសារសពក្នុងផ្ទះចំនួន១៥នាក់ត្រូវបានរកឃើញមានផ្ទុកវីរូសកូវីដ១៩ សរុប៩នាក់ ហើយ។
លោកនាយករងរដ្ឋបានឲ្យដឹងថា បន្ទាប់ពីគ្រូពេទ្យពិនិត្យសពរកឃើញមានវីជ្ជមានកូវីដ១៩មកគឺក្រុមគ្រួសារសពបានបដិសេធថា ស្ត្រីដែលស្លាប់ពុំមានជំងឺកូវីដនោះទេ។ រហូតដល់ពន្យារពេលពិនិត្យសំណាកសពចំនួន២លើកនៅតែរកឃើញមានវិជ្ជមានកូវីដ ទើបគ្រួសារសពសុខចិត្តឲ្យគ្រូពេទ្យដឹកយកទៅបញ្ចុះទាំងកណ្តាលយប់ ថ្ងៃទី៧ ខែឧសភា។
លុះដល់ថ្ងៃទី៨ គ្រូពេទ្យចុះយកសំណាកសមាជិកក្នុងគ្រួសារសពចំនួន១៥នាក់ ក៏បានរកឃើញអ្នកឆ្លង៥នាក់និងបន្តមកថ្ងៃទី១០ខែឧសភា បានរកឃើញ២នាក់បន្ថែម។ ប៉ុន្តែនៅយប់ថ្ងៃទី១១ស្រាប់រកឃើញ២នាក់ទៀត។ ដូច្នេះសមាជិកក្នុងគ្រួសារត្រូវបានរកឃើញរហូតដល់ទៅ៩នាក់ឯណោះ។ហើយមិនដឹងថា នៅមានប៉ុន្មានទៀតទេដែលឆ្លងពីសពស្ត្រីលក់សាច់គោរូបនេះ៕
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក