ព័ត៌មានជាតិ
តួនាទីដឹកនាំរបស់វៀតណាម ក្នុងវេនជាប្រធានសមាគមប្រជាជាតិអាស៊ីភាគអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន (ASEAN)
ក្នុងនាមជាសមាជិកសកម្មនិងមានការទទួលខុសត្រូវ កន្លងទៅវៀតណាម បានជួយអាស៊ានយ៉ាងច្រើន។

នៅឆ្នាំ 2020 នេះ ក្នុងតួនាទីជាប្រធានអាស៊ាន និងតួនាទីបន្ថែមជាសមាជិកមិនអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិ, វៀតណាមបានជម្នះរាល់ការប្រឈម ដោយពង្រីកសមត្ថភាពដឹកនាំជួយកំណត់តួនាទីរបស់អាស៊ាន សម្រាប់តំបន់និងសម្រាប់ពិភពលោក។ នេះជាការកំណត់របស់ឯកអគ្គរដ្ឋទូត ត្រឹង ឌឹកប៊ិញ ប្រធានគណៈប្រតិភូវៀតណាមប្រចាំអាស៊ាន ។ ចាប់តាំងពីថ្ងៃចូលជាសមាជិកអាស៊ាន (ខែកក្កដាឆ្នាំ 1995 ) មកដល់ពេលនេះវៀតណាម គឺជាប្រទេសសមាជិកដ៏សកម្មម្ចាស់ការនិងមានការទទួលខុសត្រូវ ក្នុងអាស៊ាន។ វៀតណាម បានជួយជ្រោមជ្រែងយ៉ាងសំខាន់ ក្នុងការរីកធំធាត់របស់សមាគមអាស៊ាន។ ដំបូងបង្អស់ គឺវៀត
ណាមជួយក្នុងការកំណត់គោលដៅអភិវឌ្ឍន៍ បណ្ដាគោលការណ៍សំខាន់ៗរបស់អាស៊ាន ក្នុងរយៈពេលវែង។ ក្នុងពេលធ្វើជាប្រធានអាស៊ាននាឆ្នាំ 2010 កន្លងទៅវៀតណាម បានលើកឡើងនូវគំនិតផ្ដួចផ្ដើមថ្មី ហើយត្រូវបានអនុវត្តជាគោលការណ៍ ដូចជាកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបើកទូលាយ (ADMM+) , បង្កើតគណៈកម្មការជំរុញនិងការពារសិទ្ធិស្ត្រី និងកុមារអាស៊ាន។ ក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគូអាស៊ានឆ្នាំ 2010 វៀតណាមបានផ្ដួចផ្ដើមគំនិតបើកទូលាយកម្រិតខ្ពស់អាស៊ី ដោយឲ្យរុស្ស៊ីនិងសហរដ្ឋអាមេរិកចូលរួម។ វៀតណាមជានិច្ចជាកាល ស្ថិតក្នុងចំណោមប្រទេស ដែលមានតួលេខខ្ពស់បំផុត ក្នុងការអនុវត្តផែនការស្ថាបនា សហគមន៍អាស៊ាន។
នៅឆ្នាំ 2019 វៀតណាម ជំរុញការឆ្លងសម្រេចកិច្ចចរចាលើសន្ធិសញ្ញាពាណិជ្ជកម្ម សេវាកម្ម ដោយកាត់បន្ថយពន្ធដារនឹងបញ្ចប់ការចរចាលើលើកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ច ទូទាំងតំបន់(RCEP)ហើយត្រូវបានចុះហត្ថលេខានៅឆ្នាំ 2020 នៅប្រទេសវៀតណាម។ ក្នុងឆ្នាំ 2019 វៀតណាម បានចូលរួមបង្កើនការងារការទូតរវាងអាស៊ាននិងដៃគូ។ លទ្ធផលដ៏សំខាន់មួយ គឺវៀតណាមរួមនឹងប្រទេសជាសមាជិកអាស៊ានបានកសាង និងបានឆ្លងយោបល់ពីបញ្ហាមហាសមុទ្រឥណ្ឌា-មហាសមុទ្រប៉ាស៊ីហ្វិក, ជួយបង្កើតជំហររួមរបស់អាស៊ានចំពោះបញ្ហានេះ ជំរុញកិច្ចសហប្រតិបត្តិការជាមួយ បណ្ដាប្រទេសលើមូលដ្ឋានសមស្របទៅនឹងតម្លៃរបស់អាស៊ាន។

ខ្លឹមសារសំខាន់ ដែលបណ្ដាប្រទេសជាសមាជិកអាស៊ានចាប់អារម្មណ៍នោះ គឺវៀតណាមកំពុងចរចាជាមួយចិន លើបញ្ហាក្រមប្រតិបត្តិ សម្រាប់សមុទ្រចិនខាងត្បូង និងធានាថា នេះគឺជាលិខិតតូបករណ៍ដ៏មានប្រសិទ្ធភាព។ ឆ្នាំ 2019 វៀតណាមបានជំរុញទំនាក់ទំនងអាស៊ាន-ជប៉ុន។ អាចនិយាយបានថា ក្នុងរយៈពេល 25 ឆ្នាំកន្លងទៅនិងក្នុងពេលថ្មីៗនេះវៀតណាមកាន់តែចូលរួមយ៉ាងសកម្ម ក្នុងបណ្ដាសកម្មភាពសហប្រតិបត្តិការ និងជិតស្និទ្ធជាមួយអាស៊ានពង្រឹងការរួបរួមសាមគ្គី ឯកភាពគ្នា ក្នុងអាស៊ាននិងពង្រឹងតួនាទីជាស្នូលរបស់អាស៊ាន ក្នុងការរក្សាកិច្ចសហការសន្តិភាព និងស្ថិរភាពក្នុងតំបន់។
ក្នុងដំណាក់កាលនីមួយៗ តែងមានការប្រឈមនិងការងាយស្រួលលាយឡំគ្នា។ ប្រៀបធៀបក្នុងដំណាក់កាលពី 10 ទៅ 20 ឆ្នាំមុនអ្វីដែលងាយស្រួលនោះ គឺអាស៊ាន បានរីកលូតលាស់ជាង ធំធាត់ជាង មានតួនាទីសំខាន់ក្នុងតំបន់។ អាស៊ានបច្ចុប្បន្ន គឺជាអង្គការដែលស្អិតរមួតជាងជាសហគមន៍ ដែលនាំមកនូវផលប្រយោជន៍ ដល់បណ្ដាប្រទេសជាសមាជិក។ ទន្ទឹមគ្នានេះ ក្នុងនោះក៏មានការប្រឈម ផងដែរ។ ធ្វើយ៉ាងណា ដើម្បីឲ្យស៊ីជម្រៅជាងនូវចំណងទាក់ទងគ្នា ក្នុងតំបន់ កំណត់តួនាទីអាស៊ាន ក្នុងតំបន់លើបញ្ហានានា ដូចជាទំនាក់ទំនងសេដ្ឋកិច្ចរហូតដល់កិច្ចធានាសន្តិភាព សន្តិសុខក្នុងតំបន់។
យ៉ាងនេះក្ដី ការប្រឈមដ៏ធំបំផុតរបស់អាស៊ាននាពេលបច្ចុប្បន្ន គឺការប្រែប្រួលយ៉ាងឆាប់រហ័សក្នុងតំបន់ និងលើសកលលោកពិសេស គឺការប៉ះទង្គិចគ្នារវាងសហរដ្ឋអាមេរិកនិងចិន ក្នុងវិស័យពាណិជ្ជកម្ម ឬលើបញ្ហាភូមិសាស្ត្រនយោបាយផ្សេងទៀត។ បច្ចុប្បន្ន អាស៊ានកំពុងរួមគ្នារិះរកវិធីដោះស្រាយ ធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាពបំផុតធានាសាមគ្គីភាព ក្នុងអាស៊ាននិងធានាឲ្យការប្រែប្រួលនេះ មិនជះឥទ្ធិពលដល់ការកសាងសហគមន៍អាស៊ាន នោះគឺជាការប្រឈមក្នុងកម្រិតធំធេងបំផុត។ ក្រៅពីនេះ អាស៊ានក៏ត្រូវប្រឈមជាមួយនឹងការសាកល្បងជាក់ស្ដែងដូចជាបញ្ហាជំងឺឆ្លង ការប្រែប្រួលអាកាសធាតុ ឧក្រិដ្ឋកម្មឆ្លងដែន ការគ្រប់គ្រងព្រំដែន ចែករំលែកការយល់ដឹងលើការដោះស្រាយជម្លោះរវាងរដ្ឋនិងរដ្ឋ ដែលមិនត្រឹមតែបញ្ហាព្រំដែននោះទេ តែថែមទាំងបញ្ហាពាណិជ្ជកម្មទៀតផង។

ចំពោះអាស៊ានខ្លួនឯងវិញ ក៏មានទាំងការប្រឈមនិងភាពងាយស្រួលផងដែរ។ បច្ចុប្បន្នការប្រឈមមួយក្នុងចំណោមការប្រឈមជាច្រើនសម្រាប់អាស៊ាន គឺធ្វើយ៉ាងណារួមគ្នាបង្កើនប្រសិទ្ធភាពយន្តការ ដើម្បីបង្កើនភាពសមស្របរបស់អាស៊ាន ក្នុងការដោះស្រាយបញ្ហាក្ដៅ ក្នុងតំបន់បង្កើនកិច្ចសហការ។ ស្របនឹងការធ្វើជាប្រធានអាស៊ានឆ្នាំ 2020 វៀតណាមក៏បានចូលជាសមាជិកមិនអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិ។ នេះគឺជាតួនាទីត្រួតបន្ថែម ដែលពោរពេញទៅដោយការប្រឈមនិងមានអត្ថប្រយោជន៍។ វៀតណាមអាចប្រើឱកាសនេះ ដើម្បីលើកតម្កើងតួនាទីឋានៈ ដែលមិនមែន ដើម្បីតែវៀតណាមនោះទេ តែដើម្បីអាស៊ានទាំងមូលនៅលើវេទិកាអន្តរជាតិអង្គការសហប្រជាជាតិ ក្នុងកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអង្គការសហប្រជាជាតិ។ វៀតណាមមានឱកាសចែករំលែកធ្វើឲ្យងាយស្រួល ដល់គោលដៅអភិវឌ្ឍន៍និរន្តរភាព សម្រាប់ឆ្នាំ 2030 នឹងគោលដៅកសាងសហគមន៍អាស៊ានឆ្នាំ 2025។
ការរំពឹងទុកដ៏ធំបំផុតសម្រាប់វៀតណាម គឺធ្វើយ៉ាងណាអាចជំរុញដឹកនាំដាក់ចេញនូវផែនការសកម្មភាព ដើម្បីអនុវត្តការកសាងសហគមន៍អាស៊ាន នោះគឺ ជាប្រការសំខាន់បំផុតសម្រាប់អាស៊ានធ្វើយ៉ាងណាពង្រីកតួនាទីដឹកនាំនិងបង្កើនការយល់ដឹង ឯកភាពរួមគ្នាជាមួយអាស៊ានលើបញ្ហានានាតាំងពីបញ្ហាតំបន់រហូតដល់បញ្ហាអន្តរជាតិ បញ្ហាសន្តិសុខ សន្តិភាព ស្ថេរភាព។វៀតណាម ត្រូវមានផែនការរកឲ្យឃើញនូវវិធានការបង្កើនស្ថាប័នអាស៊ានជួយអាស៊ានឲ្យធ្វើដំណើររលូនជាងប្រសិទ្ធភាពជាង។
វៀតណាម បានកំណត់ប្រធានបទ សម្រាប់ឆ្នាំធ្វើជាប្រធានអាស៊ាន 2020 នេះគឺ<<ផ្សារភ្ជាប់និងម្ចាស់ការបន្សាំខ្លួន>> ដើម្បីបង្ហាញពីបំណងចង់បានអាស៊ានមួយ មានសាមគ្គីភាព ជំហររឹងមាំចំពោះមុខផលប៉ះពាល់គ្រប់បែបយ៉ាងពីស្ថានការណ៍អន្តរជាតិ និងស្ថានការណ៍ក្នុងតំបន់។សហគមន៍អាស៊ានអាចនឹងលើកកម្ពស់ថាមភាពម្ចាស់ការ ភ្ញាក់រលឹកចំពោះឱកាសនិងបញ្ហាប្រឈម។ លទ្ធភាពម្ចាស់ការបន្សាំខ្លួនអាចនឹងរីកដុះដាលទៅបានលុះត្រាតែអាស៊ានមានសាមគ្គីភាពស្អិតរមួតជាមួយគ្នា៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ