តួនាទី​ដឹកនាំ​របស់​វៀតណាម​ ក្នុង​វេន​ជា​ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ី​ភាគ​អាគ្នេយ៍ ឬ​ហៅ​កាត់​ថា​ អាស៊ាន​ (ASEAN) – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

តួនាទី​ដឹកនាំ​របស់​វៀតណាម​ ក្នុង​វេន​ជា​ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ី​ភាគ​អាគ្នេយ៍ ឬ​ហៅ​កាត់​ថា​ អាស៊ាន​ (ASEAN)

Published

on

​ក្នុងនាម​ជា​សមាជិក​សកម្ម​និង​មានការ​ទទួលខុសត្រូវ កន្លងទៅ​វៀតណាម​ បាន​ជួយ​អាស៊ាន​យ៉ាង​ច្រើន​​។​

នៅ​ឆ្នាំ 2020 នេះ​ ក្នុង​តួនាទី​ជា​ប្រធាន​អាស៊ាន និង​តួនាទី​បន្ថែម​ជា​សមាជិក​មិន​​អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ,​ វៀតណាម​បាន​ជម្នះ​រាល់​ការ​ប្រឈម​ ដោយ​ពង្រីក​សមត្ថភាព​ដឹកនាំ​ជួយ​កំណត់​តួនាទី​របស់​អាស៊ាន​ សម្រាប់​តំបន់​និង​សម្រាប់​ពិភពលោក​។ ​នេះ​ជា​ការ​កំណត់​របស់​ឯក​អគ្គរដ្ឋទូត ត្រឹង ឌឹ​ក​ប៊ិ​ញ ប្រធាន​គណៈប្រតិភូ​វៀតណាម​ប្រចាំ​អាស៊ាន ។ ចាប់​តាំង​ពី​ថ្ងៃ​ចូល​ជា​សមាជិក​អាស៊ាន ​(​ខែកក្កដា​ឆ្នាំ 1995 )​ មកដល់ពេលនេះ​វៀតណាម ​គឺជា​ប្រទេស​សមាជិក​ដ៏​សកម្ម​ម្ចាស់ការ​និង​មានការ​ទទួលខុសត្រូវ​ ក្នុង​អាស៊ាន​។​ វៀតណាម​ បាន​ជួយ​ជ្រោមជ្រែង​យ៉ាង​សំខាន់​ ក្នុង​ការ​រីក​ធំធាត់​របស់​សមាគម​អាស៊ាន​។ ​ដំបូងបង្អស់ គឺ​វៀត​

​ណា​ម​ជួយ​ក្នុង​ការកំណត់​គោលដៅ​អភិវឌ្ឍន៍​ បណ្ដា​គោលការណ៍​សំខាន់ៗ​របស់​អាស៊ាន​ ក្នុង​រយៈពេល​វែង​។​ ក្នុង​ពេល​ធ្វើជា​ប្រធាន​អាស៊ាន​នា​ឆ្នាំ 2010 កន្លងទៅ​វៀតណាម​ បាន​លើក​ឡើង​នូវ​គំនិត​ផ្ដួចផ្ដើម​ថ្មី ហើយ​ត្រូវ​បាន​អនុវត្ត​ជា​គោលការណ៍ ដូចជា​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​បើកទូលាយ (ADMM+) , បង្កើត​គណៈកម្មការ​ជំរុញ​និង​ការពារ​សិទ្ធិ​ស្ត្រី​ និង​កុមារ​អាស៊ាន​។​ ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​អាស៊ាន​ឆ្នាំ 2010 វៀតណាម​បាន​ផ្ដួច​ផ្ដើម​គំនិត​បើកទូលាយ​កម្រិត​ខ្ពស់​អាស៊ី ដោយ​ឲ្យ​រុស្ស៊ី​និង​សហរដ្ឋអាមេរិក​ចូលរួម​។ ​វៀតណាម​ជានិច្ច​ជា​កាល​ ស្ថិត​ក្នុងចំណោម​ប្រទេស​ ដែល​មាន​តួលេខ​ខ្ពស់​បំផុត ​ក្នុង​ការ​អនុវត្ត​ផែនការ​ស្ថាបនា សហគមន៍​​អាស៊ាន​។

​នៅ​ឆ្នាំ 2019 វៀតណាម​ ជំរុញ​ការ​ឆ្លង​សម្រេច​កិច្ចចរចា​លើ​សន្ធិសញ្ញា​ពាណិជ្ជកម្ម សេវាកម្ម​ ដោយ​កាត់បន្ថយ​ពន្ធដារ​នឹង​បញ្ចប់​ការចរចា​លើ​លើ​កិច្ចព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច​ ទូទាំង​តំបន់​(RCEP)​ហើយ​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ 2020 នៅ​ប្រទេស​វៀតណាម​។ ​ក្នុង​ឆ្នាំ 2019 វៀតណាម ​បាន​ចូលរួម​បង្កើន​ការងារ​ការទូត​រវាង​អាស៊ាន​និង​ដៃគូ​។ ​លទ្ធផល​ដ៏​សំខាន់​មួយ​ គឺ​វៀតណាម​រួម​នឹង​ប្រទេស​ជា​សមាជិក​អាស៊ាន​បាន​កសាង និង​បាន​ឆ្លង​យោបល់​ពី​បញ្ហា​មហា​​សមុទ្រ​ឥណ្ឌា​-​មហាសមុទ្រ​ប៉ាស៊ីហ្វិក​, ​ជួយ​បង្កើត​ជំហរ​រួម​របស់​អាស៊ាន​ចំពោះ​បញ្ហា​នេះ ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ បណ្ដា​ប្រទេស​លើ​មូលដ្ឋាន​សមស្រប​ទៅ​នឹង​តម្លៃ​របស់​អាស៊ាន​។

​ខ្លឹមសារ​សំខាន់​ ដែល​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ចាប់អារម្មណ៍​នោះ​ គឺ​វៀតណាម​កំពុង​ចរចា​ជាមួយ​ចិន​ លើ​បញ្ហា​ក្រម​ប្រតិបត្តិ​ សម្រាប់​សមុទ្រ​ចិន​ខាងត្បូង និង​ធានា​ថា​ នេះ​គឺជា​លិខិត​តូប​ករណ៍​ដ៏​មាន​ប្រសិទ្ធភាព​។​ ឆ្នាំ 2019 វៀតណាម​បាន​ជំរុញ​ទំនាក់ទំនង​អាស៊ាន​-​ជប៉ុន​។​ ​អាច​និយាយ​បាន​ថា ​ក្នុង​រយៈពេល 25 ឆ្នាំ​កន្លងទៅ​និង​ក្នុង​ពេល​ថ្មីៗ​នេះ​វៀតណាម​កាន់តែ​ចូលរួម​យ៉ាងសកម្ម​ ក្នុង​បណ្ដា​សកម្មភាព​សហប្រតិបត្តិ​ការ និង​ជិតស្និទ្ធ​ជាមួយ​អាស៊ាន​ពង្រឹង​ការ​រួបរួម​សាមគ្គី​ ឯកភាព​គ្នា ​ក្នុង​អាស៊ាន​និង​ពង្រឹង​តួនាទី​ជា​ស្នូល​របស់​អាស៊ាន ​ក្នុង​ការ​រក្សា​កិច្ចសហការ​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​។

​ក្នុង​ដំណាក់​កាល​នីមួយៗ ​តែង​មានការ​ប្រឈម​និង​ការ​ងាយ​ស្រួល​លាយឡំ​គ្នា​។ ​ប្រៀបធៀប​ក្នុង​ដំណាក់​កាល​ពី 10 ទៅ 20 ឆ្នាំមុន​អ្វី​ដែល​ងាយស្រួល​នោះ​ គឺ​អាស៊ាន បាន​រីក​លូតលាស់​ជាង ​ធំធាត់​ជាង មាន​តួនាទី​សំខាន់​ក្នុង​តំបន់​។ ​អាស៊ាន​បច្ចុប្បន្ន​ គឺជា​អង្គ​ការដែល​ស្អិត​រមួត​ជាង​ជា​សហគមន៍​ ដែល​នាំមក​នូវ​ផលប្រយោជន៍​ ដល់​បណ្ដា​ប្រទេស​ជា​សមាជិក​។​ ទន្ទឹម​គ្នា​នេះ ​ក្នុង​នោះ​ក៏​មាន​ការ​ប្រឈម​ ផង​ដែរ​។ ​ធ្វើ​យ៉ាងណា​ ដើម្បី​ឲ្យ​ស៊ី​ជម្រៅ​ជាង​នូវ​ចំណងទាក់ទង​គ្នា ​ក្នុង​តំបន់ កំណត់​តួនាទី​អាស៊ាន​ ក្នុង​តំបន់​លើ​បញ្ហា​នានា​ ដូចជា​ទំនាក់ទំនង​សេដ្ឋកិច្ច​រហូតដល់​កិច្ចធានា​សន្តិភាព សន្តិសុខ​ក្នុង​តំបន់​។

​យ៉ាងនេះ​ក្ដី ការ​ប្រឈម​ដ៏​ធំ​បំផុត​របស់​អាស៊ាន​នា​ពេល​បច្ចុប្បន្ន​ គឺ​ការប្រែប្រួល​យ៉ាង​ឆាប់រហ័ស​ក្នុង​តំបន់ និង​លើ​សកលលោក​ពិសេស​ គឺ​ការ​ប៉ះទង្គិច​គ្នា​រវាង​សហរដ្ឋអាមេរិក​និង​ចិន​ ក្នុង​វិស័យ​ពាណិជ្ជកម្ម ឬ​លើ​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ផ្សេងទៀត​។​ បច្ចុប្បន្ន ​អាស៊ាន​កំពុង​រួមគ្នា​រិះរក​វិធី​ដោះស្រាយ ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត​ធានា​សាមគ្គីភាព ​ក្នុង​អាស៊ាន​និង​ធានា​ឲ្យ​ការប្រែប្រួល​នេះ​ មិន​ជះឥទ្ធិពល​ដល់​ការ​កសាង​សហគមន៍​អាស៊ាន នោះ​គឺជា​ការ​ប្រឈម​ក្នុង​កម្រិត​ធំធេង​បំផុត​។​ ក្រៅ​ពី​នេះ​ អាស៊ាន​ក៏​ត្រូវ​ប្រឈម​ជា​មួយ​នឹង​ការសាកល្បង​ជាក់ស្ដែង​ដូចជា​បញ្ហា​ជំងឺឆ្លង ការប្រែប្រួល​អាកាសធាតុ ឧក្រិដ្ឋកម្ម​ឆ្លងដែន ការគ្រប់គ្រង​ព្រំដែន ចែករំលែក​ការ​យល់​ដឹង​លើ​ការ​ដោះស្រាយ​ជម្លោះ​រវាង​រដ្ឋ​និង​រដ្ឋ​ ដែល​មិន​ត្រឹមតែ​បញ្ហា​ព្រំដែន​នោះ​ទេ​ តែ​ថែមទាំង​បញ្ហា​ពាណិជ្ជកម្ម​ទៀត​ផង​។

​ចំពោះ​អាស៊ាន​ខ្លួនឯង​វិញ​ ក៏​មាន​ទាំង​ការ​ប្រឈម​និង​ភាព​ងាយ​ស្រួល​ផង​ដែរ​។​ បច្ចុប្បន្ន​ការ​ប្រឈម​មួយ​ក្នុងចំណោម​ការ​ប្រឈម​ជាច្រើន​សម្រាប់​អាស៊ាន​ គឺ​ធ្វើ​យ៉ាងណា​រួមគ្នា​បង្កើន​ប្រសិទ្ធភាព​យន្តការ ដើម្បី​បង្កើន​ភាព​សមស្រប​រប​ស់​អា​ស៊ាន​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្ដៅ​ ក្នុង​តំបន់​បង្កើន​កិច្ចសហការ​។ ​ស្រប​នឹង​ការ​ធ្វើ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ 2020 វៀតណាម​ក៏បាន​ចូល​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ។ នេះ​គឺជា​តួនាទី​ត្រួត​បន្ថែម​ ដែល​ពោរពេញ​ទៅ​ដោយ​ការ​ប្រឈម​និង​មាន​អត្ថប្រយោជន៍​។ ​វៀតណាម​អាច​ប្រើ​ឱកាស​នេះ​ ដើម្បី​លើក​តម្កើង​តួនាទី​ឋានៈ​ ដែល​មិនមែន​ ដើម្បី​តែ​វៀតណាម​នោះ​ទេ​ តែ​ដើម្បី​អាស៊ាន​ទាំងមូល​នៅ​លើ​វេទិកា​អន្តរជាតិ​អង្គការសហប្រជាជាតិ​ ក្នុង​កិច្ច​សហប្រតិបត្តិការ​រ​វាង​អាស៊ាន​និង​អង្គការសហប្រជាជាតិ​។ ​វៀតណាម​មានឱកាស​ចែករំលែក​ធ្វើ​ឲ្យ​ងាយស្រួល ​ដល់​គោលដៅ​អភិវឌ្ឍន៍​និរន្តរភាព​ សម្រាប់​ឆ្នាំ 2030 នឹង​គោលដៅ​កសាង​សហគមន៍​អាស៊ាន​ឆ្នាំ 2025​។​

ការ​រំពឹង​ទុក​ដ៏​ធំ​បំផុត​សម្រាប់​វៀតណាម​ គឺ​ធ្វើ​យ៉ាង​ណា​អាច​ជំរុញ​ដឹកនាំ​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​ ដើម្បី​អនុវត្ត​ការ​កសាង​សហគមន៍​អាស៊ាន នោះ​គឺ ជា​ប្រការ​សំខាន់​បំផុត​សម្រាប់​អាស៊ាន​ធ្វើ​យ៉ាង​ណា​ពង្រីក​តួនាទី​ដឹកនាំ​និង​បង្កើន​ការ​យល់​ដឹង ឯកភាព​រួមគ្នា​ជាមួយ​អាស៊ាន​លើ​បញ្ហា​នានា​តាំងពី​បញ្ហា​តំបន់​រហូតដល់​បញ្ហា​អន្តរជាតិ បញ្ហា​សន្តិសុខ សន្តិភាព ស្ថេរភាព​។​វៀតណាម​ ត្រូវ​មាន​ផែនការ​រក​ឲ្យ​ឃើញ​នូវ​វិធានការ​បង្កើន​ស្ថាប័ន​អាស៊ាន​ជួយ​អាស៊ាន​ឲ្យ​ធ្វើដំណើរ​រលូន​ជាង​ប្រសិទ្ធភាព​ជាង​។

​វៀតណាម​ បាន​កំណត់​ប្រធានបទ​ សម្រាប់​ឆ្នាំ​ធ្វើជា​ប្រធាន​អាស៊ាន 2020 នេះ​គឺ​<<​ផ្សារភ្ជាប់​និង​ម្ចាស់ការ​បន្សាំ​ខ្លួន​>>​ ដើម្បី​បង្ហាញ​ពី​បំណង​ចង់បាន​អាស៊ាន​មួយ មាន​សាមគ្គីភាព ជំហរ​រឹងមាំ​ចំពោះ​មុខ​ផល​ប៉ះ​ពាល់​គ្រប់​បែប​យ៉ាង​ពី​ស្ថានការណ៍​អន្តរជាតិ និង​ស្ថានការណ៍​ក្នុង​តំបន់​។​សហគមន៍​អាស៊ាន​អាច​នឹង​លើកកម្ពស់​ថាមភាព​ម្ចាស់ការ ភ្ញាក់​រលឹក​ចំពោះ​ឱកាស​និង​បញ្ហា​ប្រឈម​។ ​លទ្ធភាព​ម្ចាស់ការ​បន្សាំ​ខ្លួន​អាច​នឹង​រីកដុះដាល​ទៅ​បាន​លុះត្រាតែ​អាស៊ាន​មាន​សាមគ្គីភាពស្អិត​រមួ​ត​ជាមួយគ្នា​៕

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម