ព័ត៌មានជាតិ
ខ្លាញ់គោពេញមួយរថយន្តយីឌុប ត្រូវបានកម្លាំងការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តតាកែវឃាត់ទុក
រថយីឌុបដឹកខ្លាញ់គោកែឆ្នៃរួចមួយគ្រឿងត្រូវបានកម្លាំងការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តតាកែវធ្វើការឃាត់ទុក ក្នុងហេតុផលដឹកជញ្ជូនគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ។

មានការដឹកជញ្ជូនខ្លាញ់គោកែឆ្នៃរួចលោតឆ័ត្រមកពីរាជធានីភ្នំពេញឆ្ពោះទៅលក់នៅប្រទេសវៀតណាមមិនតិចជាង២០តោននោះទេ ត្រូវបានក្រុមមន្ត្រីជំនាញខេត្តតាកែវធ្វើការឃាត់ទុក សួររកច្បាប់អនុញ្ញាតដឹកជញ្ជូននាំចេញ។ ផ្អែកតាមសម្តីមន្ត្រីផលិតកម្មនិងបសុព្យាបាលខេត្តតាកែវបានឲ្យដឹងថា ការឃាត់រថយន្តខាងលើនេះធ្វើឡើងកាលពីយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ នៅចំណុចច្រករបៀងឫស្សី៣គុម្ភ ទឹកដីស្រុកគីរីវង់ ព្រំប្រទល់ប្រទេសវៀតណាម។

មន្ត្រីដដែលបង្ហើបថា ខ្លាញ់គោដែលកែឆ្នៃរួចទាំងអស់គឺមិនមានសារធាតុគីមីប៉ះពាល់សុខភាពទេ តែដែលឃាត់ទុកនេះ គឺក្នុងគោលបំណងឲ្យម្ចាស់ទៅរត់ការសុំច្បាប់អនុញ្ញាតិត្រឹមត្រូវពីមន្ត្រីជំនាញពាក់ព័ន្ធ ព្រោះតាមការពិនិត្យជាក់ស្តែងគឺពុំមានច្បាប់អ្វីទាំងអស់។

ជុំវិញករណីនេះ មកដល់ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ ក៏នៅមិនទាន់អនុញ្ញាតឲ្យនាំចេញខ្លាញគោទៅលក់នោះទេ បន្ទាប់ពីឃាត់ទុករយៈពេលប៣ថ្ងៃមកហើយ ដោយមហាជនសង្ស័យថា តើអាចទេដែលឈ្មួញដឹកជញ្ជូនខ្លាញ់គោខាងលើ បង់លុយមិនគ្រប់ជាមួយមន្ត្រីពេទ្យសត្វខេត្តតាកែវទើបឃាត់រថយន្តទុកចរចារគ្នា ព្រោះរថយន្តធ្វើចរាចរតាំងពីភ្នំពេញមិនចាប់ទាំងដែលប៉ូលីសចរចរដាក់គោលដៅត្រួតពិនិត្យមិនតិចកន្លែងនោះទេ ហេតុអ្វីមកជាប់ទើត្រឹមពេទ្យសត្វខេត្តតាកែវទៅវិញ?
បច្ចុប្បន្នទាំងរថន្តនិងវត្ថុតាងកំពុងរក្សាទុកនៅការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តតាកែវដើម្បីដោះស្រាយតាមផ្លូវច្បាប់៕
អត្ថបទ ៖ វីរៈ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ