Connect with us

ព័ត៌មានជាតិ

អាល់កុលក្លែង​ក្លាយ​១២​តោន បាននាំយកទៅបំផ្លាញចោល ក្រោយ​បង្រ្កាបនៅទីផ្សារ

បានផុស

នៅ

អាល់កុលក្លែងក្លាយ ឬមេតាណុល១២​តោន ត្រូវ​បានមន្ត្រីអគ្គនាយកដ្ឋាន«ក.ប.ប.» នាំយកទៅបំផ្លាញចោល កាល​ពី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២១ នៅ​ទី​លាន​ចាក់សំរាម ក្រោយបង្ក្រាបបាននៅទីផ្សារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំឡុង​ប្រទេស​ជួប​វិបត្តិ​កូវីដ​១៩ ជន​ឱកាស​និយម​បាន​ឆ្លៀត​ពេល​កេង​ចំណេញ ដោយបាន​យក​អាល់កុល​ក្លែង​ក្លាយ​យក​មក​លក់​ចែកចាយ​ ដោយ​មិន​បាន​គិត​សុខភាព និង​សុវត្ថិភាព​ប្រជាពល​រដ្ឋ​នោះទេ។ ក្នុង​ពេល​នោះ​ដែល ដោយ​មានការណែនាំ និងចង្អុលបង្ហាញពី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងការបន្តស្រាវជ្រាវ និងបង្ក្រាបករណីអាល់កុលក្លែងក្លាយ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ចាប់បាន អាល់កុលក្លែងក្លាយ ឬមេតាណុល១២​តោន​ ក៏បាន​យក​ទៅ​កម្ទេច​ចោលនៅ​ទី​លាន​សំរាម ដែលស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជាថ្មីម្តងទៀត អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់បងប្អូនដែលជាអាជីវករលក់ដុំ លក់រាយ ម្ចាស់ឱសថស្ថាន ម្ចាស់ផ្សារទំនើប និងអ្នកនាំចូលផលិតផលអាល់កុលទាំងអស់ សូមប្រកបរបរអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ប្រកាន់ខ្ជាប់នូវក្រម​សីលធម៌ និងសុចរិតភាព ដោយគិតពី​សុខុមាលភាព​របស់ប្រជាពលរដ្ឋខ្ពស់ជាងផលចំណេញរបស់ខ្លួន៕

ប្រភព៖ អគ្គ. ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម