ព័ត៌មានជាតិ
សពអ្នកកូវីដជាច្រើនត្រូវបានអ្នកបើកឡានពេទ្យដឹកយកទៅទម្លាក់ពីលើស្ពានចូលទន្លេ គង្គា
រូបភាពនៃសាកសពដែលគេអះអាងថា បោះចោលពីលើស្ពានដោយអ្នកបើកឡានពេទ្យ ត្រូវបានគេចែកចាយពាសពេញបណ្តាញសង្គម ខណៈមនុស្សជាច្រើនបានបង្ហាញការភ្ញាក់ផ្អើលនិងអាណិតអាសូរចំពោះជនរងគ្រោះដោយសារជំងឺកូវីដ-១៩ និងក្រុមគ្រួសាររបស់ពួកគេ។ ក្រុមមន្រ្តីនៅរដ្ឋ Bihar បាននិយាយថា សាកសពដែលអណ្តែតមកទើរលើច្រាំងទន្លេគង្គាក្នុងទីក្រុង Buxar កាលពីម្សិលមិញ គឺមានចំនួន៧១នាក់ ហើយពួកគេបានស្តីបន្ទោសទៅរដ្ឋ Uttar Pradesh ចំពោះករណីនេះ។
សមាជិកសភាគណបក្ស BJP របស់រដ្ឋ Bihar ឈ្មោះ Janardhan Singh Sigriwal ចោទប្រកាន់ថា សាកសពជនរងគ្រោះកូវីដ កំពុងត្រូវបានក្រុមអ្នកបើកឡានពេទ្យ ដឹកទាំងឡានៗយកមកទម្លាក់ចូលក្នុងទឹកទន្លេពីលើស្ពាន Jaiprabha Setu ស្ថិតនៅក្នុងស្រុក Saran នៃខេត្ត Bihar ជិតព្រំប្រទល់រដ្ឋ Uttar Pradesh។ យោងតាមតួលេខដែលចេញផ្សាយដោយក្រសួងសុខាភិបាលកាលពីថ្ងៃអង្គារ បានបង្ហាញថា ប្រទេសឥណ្ឌា បានកត់ត្រាការឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៣២៩,៩៤២ករណី ដែលនាំឲ្យចំនួនសរុបកើនដល់ ២២,៩៩២,៥១៧ករណី៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ NDTV
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់