ព័ត៌មានជាតិ
បង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងខេត្តឃាត់ជនសង្ស័យ២នាក់ ដកហូតវត្ថុតាងថ្នាំញៀនមួយចំនួន
កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ពន្លាតដែនសមត្ថកិច្ចឆ្លងខេត្ត ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

ប្រភពព័ត៌មានពីអាវុធហត្ថខេត្តតាកែវ ប្រាប់ឲ្យដឹងកាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ថា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន សហការណ៍ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស បើកប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុច ភូមិព្រៃល្វាត្បូង ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ វេលាម៉ោង១៤និង៣០នាទី រសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ ឆែម ធា ( ហៅ ) វ៉ូ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិព្រៃល្វាត្បូង ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ចាប់យកវត្ថុតាង រួមមាន: ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ចំនួន ២៩កញ្ចប់ ( ធំ០៣ តូច ២៩) ទម្ងន់១៤៩,៣១ក្រាម ( ថ្លឹងទាំងសំបកថង់ ) ទូរស័ព្ទចំនួន០១គ្រឿង ។

ប្រភពព័ត៌មានប្រាប់បន្តថា ក្រោយពីសួរនាំជនសង្ស័យសារភាពថា ខ្លួនទិញថ្នាំញៀនពីឈ្មោះ សូរិន ( ហៅ ) យួន ភេទប្រុសអាយុ៣៤ឆ្នាំ រស់នៅស្រុកកោះធំ ខេត្តកណ្ដាល ។ ដោយទទួលបានការសម្របសម្រួលពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ សមត្ថកិច្ចអាវុធហត្ថខេត្តតាកែវ បានធ្វើការពន្លាតដែនសមត្ថកិច្ចទៅដល់ស្រុកកោះធំ ខេត្តកណ្ដាល ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងទទួលផែនស្រាវជ្រាវ និងបង្ក្រាបបទល្មើសសហការណ៍ជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកកោះធំ ខេត្តកណ្ដាល រហូតឈានដល់ចាប់បានជនសង្ស័យម្នាក់ទៀត ឈ្មោះ ហ៊ី សូរិន ( ហៅ ) យួន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។

វត្ថុតាងដកហូតបន្ថែមទៀត រួមមាន ក្រាមពណ៌សថ្លា ( សង្ស័យជាគ្រឿងញៀន ) ចំនួន ១៧កញ្ចប់ ទម្ងន់ ៣៣០,៦៦ក្រាម (ថ្លឹងទាំងសំបកថង់) ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ០២គ្រឿង សម្ភារៈសេពថ្នាំញៀន និងសម្ភារៈវេចខ្ចប់មួយចំនួន ទូរស័ព្ទដៃ ចំនួន ០២គ្រឿង និង ដាវដែក ចំនួន ០១ដើម ។
ចំពោះករណីបទល្មើសគ្រឿងញៀននេះសមត្ថកិច្ចអាវុធហត្ថ ខេត្តតាកែវ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធី ៕
អត្ថបទ ៖ រ៉ាវុទ្ធ


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ