ព័ត៌មានជាតិ
ទម្លាយការស៊ើបអង្កេត ការពិតឃាតកជាឪពុក និងប្តីដែលដុតផ្ទះសម្លាប់ប្រពន្ធកូនដល់ ៥ នាក់
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ សមត្ថកិច្ចបានទម្លាយការស៊ើបអង្កេតលើករណីអគ្គិភ័យដែលបានសម្លាប់មួយគ្រួសារមានប្រពន្ធ និងកូនរហូតដល់ ០៥ នាក់ ការពិតជាបុរសជាប្តីនិងត្រូវជាឪពុកជនរងគ្រោះ។
តាមចម្លើយសារភាពនៅមុខសមត្ថកិច្ចជំនាញ ឈ្មោះ នុន សារ៉េត អាយុ៣៨ឆ្នាំ ជាឃាតកសម្លាប់ និងដុតផ្ទះសម្លាប់ប្រពន្ធកូនរហូតដល់៥នាក់។

ករណីអគ្គិភ័យលេបត្របាក់ផ្ទះអស់មួយខ្នង រួមទាំងនាំជីវិតមនុស្ស០៥ទៅជាមួយផង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៨និង៣០នាទីយប់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិដើមជ្រែ ឃុំខុនរ៉ង់ ស្រុកបរិបូណ៌ ។
តាមការឲ្យដឹងរបស់អាជ្ញាធរ គ្រួសាររងគ្រោះខាងលើមានប្រពន្ធឈ្មោះ សៀន សុខជា អាយុ ប្រមាណជាង ៣០ ឆ្នាំ (ស្លាប់) ចំណែកប្ដីមានឈ្មោះ នុន សារ៉េត អាយុ ៣៥ ឆ្នាំ(នៅរស់) និងកូន ៤ នាក់ ក្នុងនោះកូនច្បងដែលជាកូនភ្លោះមានអាយុ ៨ ឆ្នាំនិងកូនពៅគេមានអាយុ ៤ ឆ្នាំ (ប្រុសទាំងអស់បានស្លាប់)។
ព័ត៌មានលម្អិតបន្ថែម កម្ពុជាថ្មីនឹងផ្សាយជូនបន្តទៀត៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត