Connect with us

ព័ត៌មានជាតិ

លោក​អនុសេនីយ៍ឯក​ម្នាក់ ចូល​បន្ទោបង់​ក្នុង​ព្រៃ ជាន់​មីន​ ​ផ្ទុះ​ដាច់​ត្រឹម​ប្រអប់​ជើង​ខាង​ឆ្វេង

បានផុស

នៅ

លោក​អនុសេនីយ៍ឯក នួន ធឿន ចូល​ទៅ​បន្ទោបង់​ក្នុង​ព្រៃ ជាន់​មីន​ ​ផ្ទុះ​ដាច់​ត្រឹម​ប្រអប់​ជើង​ខាង​ឆ្វេង រង​របួស​ជា​ទម្ងន់ នៅ​ចំណុច​ខាងជើង​ជណ្ដើរ​បូរាណ ខាងកើត​ប្រាសាទ​ព្រះ​វិហារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​ខាងលើ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​០៤និង​៣០​នាទី​ទៀបភ្លឺ ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០។

បើ​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា លោក​អនុសេនីយ៍ឯក នួន ធឿន អាយុ​៤៦​ឆ្នាំ អត្តលេខ​៣៦០៧៧ ឋានៈ​មន្ត្រី​ប្រចាំការ​នៅ​ចំណុច​ដំណាក់​១ ជណ្ដើរ​បូរាណ​ខាងកើត​ប្រាសាទ​ព្រះវិហារ វរ​សេនា​តូច​នគរ​បាល​ការពារ​ព្រំដែន​គោក​លេខ​៧៩ ៥ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្ថិត​ក្នុង​ភូមិ​ធម្មជាតិ​សម្ដេច​តេ​ជោ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ បាន​ចូលទៅ​បន្ទោបង់​ក្នុងព្រៃ​ជាន់មីន ​បណ្ដាល​ឲ្យ​ផ្ទុះ​ដាច់​ត្រឹម​ប្រអប់ជើង​ខាងឆ្វេង រង​របួស​ជា​ទម្ងន់ ចំណុច​ខាងជើង​ជណ្ដើរ​បូរាណ ខាងកើត​ប្រាសាទ​ព្រះ​វិហារ ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ។

បន្ថែម​ពី​នោះ បច្ចុប្បន្ន​ជនរងគ្រោះ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​១៦​មករា ខេត្ត​៕

អត្ថបទ ៖ នាងតូច​

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម