Connect with us

ព័ត៌មានជាតិ

ប្រទេសវៀតណាម រកឃើញករណីឆ្លងកូវីដក្នុងសហគមន៍ សុទ្ធតែនៅក្នុងតំបន់បិទខ្ទប់

បានផុស

នៅ

ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ប្រទេសវៀតណាម បានរាយការណ៍ពីករណីឆ្លងថ្មី នៃជំងឺកូវីដ ១៩ ចំនួន ៣៤ ករណី នៅព្រឹកថ្ងៃពុធនេះ ក្នុងនោះ ៣៣ ករណី ជាករណីឆ្លងក្នុងសហគមន៍ និង ១ ករណី ជាករណីនាំចូល។

រហូតមកដល់ពេលនេះ អ្នកជំងឺកូវីដចំនួន ២,៦១៨ នាក់បានជាសះស្បើយ។ មនុស្សជិត ៦៧,៩០០ នាក់ត្រូវបានដាក់ធ្វើចត្តាឡីស័ក និងស្ថិតក្នុងការតាមដាន ខណៈអ្នកស្លាប់ ដោយសារជំងឺកូវីដ ១៩ នៅក្នុងប្រទេសវៀតណាម មានចំនួន ៣៥ នាក់ ។ គិតត្រឹមព្រឹកថ្ងៃពុធនេះ ប្រទេសវៀតណាមមាន ករណីឆ្លងក្នុងសហគមន៍ សរុបចំនួន ២,១៣១ ករណី ក្នុងនោះមាន ៥៦១ ករណី ត្រូវបានរកឃើញនៅក្នុងតំបន់ចំនួន ២៥ ចាប់តាំងពីការផ្ទុះឡើង ចុងក្រោយបង្អស់កាលពីថ្ងៃទី ២៩ ខែមេសា ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម