ព័ត៌មានជាតិ
អ្នកវិទ្យាសាស្ត្ររកឃើញថា វីរុសបំប្លែងថ្មី B1617.2 ឆ្លងលឿនជាង B.1.1.7 ដល់ទៅ៦០%
លោកសាស្ត្រាចារ្យ Tom Wenseleers អ្នកឯកទេសជីវសាស្ត្រ និងជំងឺឆ្លងនៅសាកលវិទ្យាល័យ KU Leuven ប្រទេសប៊ែលហ្ស៊ិក បាននិយាយនៅលើ Twitter ថា លោកបានធ្វើការវិភាគពពួកវីរុស២ប្រភេទដើម្បីប្រៀបធៀបគ្នា ហើយរកឃើញថា វីរុសបំប្លែងថ្មីមកពីឥណ្ឌាឆ្លងលឿនជាង។ លោកសាស្ត្រាចារ្យ Wenseleers បន្ថែមថា ៖«ទិន្នន័យប្រទេសឥណ្ឌាត្រូវបានប៉ាន់ស្មានថា វីរុស B.1.617.2 មានការកើនឡើង១០%ក្នុងមួយៗថ្ងៃ ដែលវាលើ B.1.1.7 (លឿនជាងដល់ទៅ៦០%)។ B1617.2 ជាប្រភេទវីរុសឆ្លងទូទៅនៅប្រទេសឥណ្ឌាដែលកំពុងរាលដាលនៅចក្រភពអង់គ្លេស វាត្រូវបានប្រទះឃើញហោចណាស់ ៥២០ដង ហើយអ្នកជំនាញកំពុងតែបារម្ភខ្លាំង ថាវាកាន់តែអាក្រក់ទៅៗ។
ប្រធានវេជ្ជសាស្ត្រនៅប្រទេសអង់គ្លេស លោកសាស្ត្រាចារ្យ Chris Whitty បាននិយាយថា ៖«ទស្សនៈរបស់យើងគឺថា នេះជាវីរុសដែលអាចឆ្លងខ្លាំង ហោចណាស់អាចឆ្លងដូច B117។ វាអាចឆ្លងកាន់តែច្រើន តែយើងនៅបន្តសង្កេតមើលទៀត»។
វីរុសបំប្លែងថ្មីត្រូវបានគេរកឃើញថា គ្រោះថ្នាក់អាក្រក់ជាងវីរុសដើម ពីព្រោះពួកវាអាចឆ្លងបានកាន់តែច្រើន លឿន អាចបណ្តាលស្លាប់ និងអាចឆ្លងផុតការការពាររបស់វ៉ាក់សាំងខ្លះក៏មាន។ WHO ក៏បានពន្យល់នៅថ្ងៃពុធនេះថា B.1.617 ត្រូវបានបន្ថែមទៅក្នុងបញ្ជី ពីព្រោះវាងាយស្រួលឆ្លងជាងវីរុសដើមខ្លាំង និងបង្ហាញថា ការកើនឡើយយ៉ាងឆាប់រហ័សក្នុងការសាយភាពនៅក្នុងប្រទេសជាច្រើន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Dailymail
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៣ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២៤ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន