ព័ត៌មានជាតិ
ត្រីមាសទី១ឆ្នាំនេះ រដ្ឋាភិបាលចំណាយជាង៦.៥ពាន់ លានរៀល ឧបត្ថម្ភដល់ស្ត្រីសម្រាលកូនជាង១៦០០០នាក់
លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃបេឡាជាតិសន្តិសុខសង្គម ប.ស.ស.បានឲ្យដឹងថា នៅក្នុងត្រីមាសទី១ឆ្នាំ២០២១នេះប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជាសរុបប្រមាណជាង ៦.៥ពាន់លានរៀល ត្រូវបានបើកផ្តល់ជូនសមាជិក ប.ស.ស. ជាស្ត្រីសម្រាលកូនសរុបចំនួន ១៦ ៣៨៥នាក់។

លោកបានបន្តថាក្នុងនោះស្រ្តីសម្រាលបានកូនបីមានចំនួន ២នាក់ ស្រ្តីសម្រាលបានកូនភ្លោះពីរមានចំនួន ១០៤នាក់ ដែលមានចំនួនកូនសរុប ១៦ ៤៩៣នាក់។
លោកបានបន្តទៀតថា ដោយឡែកសម្រាប់ការផ្តល់តាវកាលិកថែទាំសុខភាព (ប្រាក់បំណាច់ប្រចាំថ្ងៃ) ទឹកប្រាក់សរុបប្រមាណជាង ៣.៨ពាន់លានរៀល ត្រូវបាន ប.ស.ស. បើកផ្តល់ជូនសមាជិករបស់ខ្លួនសរុបចំនួន ២១ ៩៣៨នាក់ ដែលគិតចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ កន្លងមកនេះ។

គួររំលឹកផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តផ្តល់គោលរបបប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលជូនដល់កម្មការិនី និងបុគ្គលិកជាស្រ្តីសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ដូចខាងក្រោម៖សម្រាលបានកូន១ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤០ម៉ឺនរៀល សម្រាលបានកូនភ្លោះ២ ទទួលបានប្រាក់ឧបត្ថម្ភចំនួន៨០ម៉ឺនរៀលនិងសម្រាលបានកូនភ្លោះ៣ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១២០ម៉ឺនរៀល ហើយអ្វីដែលពិសេសជាងនេះទៅទៀតកូនភ្លោះទាំង៣ គឺជាកូនរបស់សម្តេចតេជោ និងទទួលបានប្រាក់ឧបត្ថម្ភដោយផ្ទាល់ពីសម្តេចតេជោ ចំនួន ៥លានរៀល។

បើតាមប.ស.ស កម្មការិនីជាស្ត្រីសម្រាលកូនក៏នឹងទទួលបានប្រាក់បំណាច់៧០ភាគរយនៃប្រាក់ឈ្នូលមធ្យមជាប់ភាគទានប្រចាំខៃ ពី ប.ស.ស ផងដែរ ប្រសិនបើថៅកែរបស់ពួកគាត់បានប្រកាសភាគទានមកក្នុង ប.ស.សបានយ៉ាងតិចចំនួន ៩ខែក្នុងរយៈពេល១២ខែចុងក្រោយគិតមកត្រឹមខែដែលបានសម្រាលកូន៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ