ព័ត៌មានជាតិ
ឃាតកម្មនៅកំពង់ឆ្នាំង សមត្ថកិច្ចវះសពជនរងគ្រោះពីរនាក់គឺបានស្លាប់ទៅហើយ មុនពេលឃាតកដុតសម្លាប់បន្ថែម
ឃាតកម្មដ៏រន្ធត់មួយនៅខេត្តកំពង់ឆ្នាំង បានបង្កឲ្យមួយគ្រួសារមានប្រពន្ធនិងកូន ៤ នាក់បានស្លាប់ក្នុងផ្នក់ភ្លើង។ ដំបូងដែលគេគិតថាជាករណីអគ្គិភ័យ ប៉ុន្តែក្រោយការស្រាវជ្រាវពីសមត្ថកិច្ចជំនាញបានរកឃើញតម្រុយ គឺជាឃាតកម្មបង្កឡើងដោយជនល្មើសជាប្តីនិងឪពុករបស់ជនរងគ្រោះ។

លោក ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានថ្លែងប្រាប់កម្ពុជាថ្មីនៅព្រឹកនេះថា ក្រោយការធ្វើកោសល្យវិច័យ ដោយយកសាកសពជនរងគ្រោះមកវះពិនិត្យ ឃើញថាជនរងគ្រោះពីរនាក់បានស្លាប់ទៅហើយ មុនពេលឃាតកដុតសម្លាប់បន្ថែម។
លោកបញ្ជាក់ថា ឃាតកម្មនេះមិនមែនជាករណីអគ្គិភ័យទេ គឺប្តីនិងឪពុកជនរងគ្រោះជាជនជនល្មើសក្នុងឃាតកម្មសម្លាប់ផុតពូជនេះ។
“ពីរថ្ងៃហ្នឹងវាមិនបានឆ្លើយទេ យប់មិញនេះវាសំណូមពរមកសមត្ថកិច្ចថាកុំឲ្យសួរវាទៀត។ វាសុំធូកមួយដុំដុត ហើយព្រលឹមឡើងក៏ឆ្លើយសារភាពថា បានសម្លាប់ប្រពន្ធដោយកន្រ្តៃដោយសារប្រពន្ធកាចពេក ជេរបញ្ចោររាល់ថ្ងៃ”។
លោកស្នងការបានលើកសម្ដីសារភាពរបស់ជនល្មើសនៅថ្ងៃកើតហេតុថា ខណៈកំពុងតែហូបបាយ ជនរងគ្រោះជាប្រពន្ធបានជេរបញ្ចោរ ដោយទ្រាំមិនបាននិងណាមួយកំហឹងមួយភ្លើងផង ជនល្មើសក៏បានទាញកន្ត្រៃទៅចាក់សម្លាប់ប្រពន្ធ ហើយកូនៗក៏បានឃើញហេតុការណ៍ ដោយសារភាពតក់ស្លុតពេកក៏ទាញពូកបាំងជណ្តើរឡៅតឿមិនឱ្យចុះបាន រួចដុតសម្លាប់តែម្តង។
បើតាមលោកស្នងការ ជនល្មើសមិនបានប្រាប់ពេលសម្លាប់ប្រពន្ធរួច ហើយកូនប្រុសអាយុ ៤ ឆ្នាំសម្លាប់ដោយរបៀបណាទេ ដោយសារក្នុងពេលកើតហេតុការណ៍វាតក់ស្លុតពេក។
លោកស្នងការបន្តទៀតថា ឥលូវក្រោយពេលជនល្មើសសារភាព និងមានភស្តុតាងគ្រប់គ្រាន់ សមត្ថកិច្ចនឹងបញ្ជូនជនល្មើសទៅតុលាការដើម្បីកាត់ទោសបន្តទៀត។
គួរបញ្ជាក់ថា ឃាតកម្មដែលមានឪពុកនិងប្តីជាឃាតក បានឈានទៅសម្លាប់ប្រពន្ធនិងកូន នាំជីវិតមនុស្ស០៥ទៅជាមួយ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៨និង៣០នាទីយប់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិដើមជ្រែ ឃុំខុនរ៉ង់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះជាប្រពន្ធឈ្មោះ សៀន សុខជា អាយុជាង ៣០ ឆ្នាំនិងកូន ៤ នាក់ ក្នុងនោះកូនច្បងដែលជាកូនភ្លោះមានអាយុ ៨ ឆ្នាំនិងកូនពៅមានអាយុ ៤ ឆ្នាំ បានស្លាប់៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត